បិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញ ស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលផ្សារនេះ

//s9.kh1.co/10/10934eb870f26c76af6aa8e38c45cd0f498da921.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

បិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញ ស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលផ្សារនេះ ហើយក្រសួងសុខាភិបាល ក៏បានស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

ភ្នំពេញ៖ នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារមួយនេះ បើតាម រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ  ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយក្រសួងសុខាភិបាល ក៏បានស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ដែរថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ឲ្យបានល្អ។ ហើយចំពោះ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ៕

រូបផ្សារ អ៊ីអន១
រូបផ្សារ អ៊ីអន១
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T