បានមែនជើងក្រោមកាន់តែរឹងហើយ! ស្ងាត់ៗ Chelsea លួចបើកកិច្ចចរចាផ្ទេរយករនាំងការពារឆ្នើមរបស់ Bayern ម្នាក់នេះ

//s9.kh1.co/43/43d64daca468992e8702d2a1214709c645733b77.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ Chelsea លួចបើកកិច្ចចរចាផ្ទេរយករនាំងការពារឆ្នើមរបស់ Bayern កីឡាករ Alaba

អឺរ៉ុប៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែការពារក្រុម Bayern Munich កីឡាករ David Alaba ជុំវិញលទ្ធភាពនៃការផ្ទេរទៅកាន់ទឹកដី Stamford Bridge នាខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ David Alaba
   កីឡាករ David Alaba

Alaba នៅមិនទាន់ចុះកិច្ចសន្យាបន្តកុងត្រាថ្មីជាមួយ Bayern នៅឡើយទេ ខណៈកុងត្រាបច្ចុប្បន្នរបស់ជម្រើសជាតិអូទ្រីសរូបនេះ នៅទឹកដី Allianz Arena ផុតសុពលភាពនាខែមិថុនា ឆ្នាំក្រោយហើយ។

ទន្ទឹមនឹង Alaba មិនទាន់បន្តកិច្ចសន្យា មានក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប តម្រង់ជួរចុះឈ្មោះចង់បានរូបគេ ក្នុងនោះរួមមានក្លិបហង្សក្រហម​ Liverpool, អធិរាជស Real Madrid និង សេះបង្កង់ Juventus ជាដើម។

   កីឡាករ David Alaba
   កីឡាករ David Alaba

យ៉ាងណាមិញ បើយោងតាមស្ថាប័នព័ត៌មានកីឡាដ៏ល្បីក្នុងប្រទេសអាល្លឺម៉ង់ Bild បានឲ្យដឹងថា ភ្នាក់ងាររបស់ Alaba លោក Pini Zahavi កំពុងធ្វើការចរចាជាមួយ Chelsea ជុំវិញលទ្ធភាពក្នុងការផ្លាស់ទៅលេងនៅ Premier League ។

ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពីក្លិបធំៗខាងលើ ក្លិបអ្នកមានរបស់បារាំង Paris Saint-Germain ក៏កំពុងព្យាយាមប្រមាញ់យកខ្សែការពារវ័យ២៨ឆ្នាំ ទៅពង្រឹងជើងក្រោមផងដែរ។

   កីឡាករ David Alaba
   កីឡាករ David Alaba

គួររម្លឹកដែរថា គិតមកទល់ពេលនេះ Alaba បង្ហាញខ្លួនឲ្យ Bayern សរុបបាន៣៩៨ប្រកួត ក្នុងនោះគេជួយក្លិបយក្សអាល្លឺម៉ង់ លើកពាន Bundesliga បាន៩សម័យ និងពាន Champions League ២សម័យ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T