ដឹងទេថា តើគួរផឹកទឹកពេលណា ទើបល្អ និងទទួលបានប្រយោជន៍ច្រើន?

//s9.kh1.co/11/118bb155f754b5425e8cae3f5436fb44ccf2c971.jpg
នារី

 ២៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ការទទួលទានទឹកឲ្យបានច្រើន គឺជាទម្លាប់ប្រចាំថ្ងៃដ៏ល្អ តែបើយើងអាចដឹងពីពេលវេលាដែលត្រូវញុំាទឹកឲ្យបានត្រឹមត្រូវទៀតនោះ នោះយើងនឹងអាចទទួលបានប្រយោជន៍រិតតែច្រើន។

ការរក្សាជាតិទឹកក្នុងខ្លួន គឺជាគន្លឹះដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ។ ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យរាងកាយដំណើរការទៅដោយរលូន និងការពារសុខភាពយើងពីជំងឺកាចសាហាវជាច្រើន។ ខាងក្រោមនេះគឺជាពេលវេលាដែលល្អបំផុតដើម្បីញុំាទឹកឲ្យមានប្រយោជន៍៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពេលភ្ញាក់ពីគេង

ការញុំាទឹកមួយកែវបន្ទាប់ពីភ្ញាក់ពីគេង គឺពិតជាមានសារៈសំខាន់ណាស់។ វាមិនត្រឹមតែធ្វើឱ្យសិរីរាង្គខាងក្នុងនិងប្រព័ន្ធឈាមរបស់អ្នក សកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទៅបំពេញបន្ថែមនូវជាតិទឹកដែលបាត់បង់ក្នុងពេលគេងទៀតផង។

រូបដំណាង
រូបដំណាង

២. ក្រោយហាត់ប្រាណ

បន្ទាប់ពីហាត់ប្រាណរួច អ្នកនឹងមានអារម្មណ៍ថានឿយហត់ និងអស់កម្លាំង។ ការទទួលទានទឹកក្រោយពេលហាត់ប្រាណអាចជួយបង្កើនកម្លាំង និងធ្វើឱ្យប្រព័ន្ធភាពសុំារបស់អ្នកមានថាមពលឡើងវិញ ហើយលើសពីនេះ  វាក៏អាចជួយធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកឆាប់ត្រលប់មករកសភាពធម្មតាវិញផងដែរ។

រូបដំណាង
រូបដំណាង

៣. កន្លះម៉ោងមុនទទួលទានអាហារ

ការទទួលទានទឹកមុនញុំាអាហារ មិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពទេ តែវាថែមទាំងអាចជួយក្នុងការសម្រកទម្ងន់បានទៀតផង​ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត នឹងជួយការពារមិនឲ្យមានការញុំាហួសកម្រិត។

រូបដំណាង
រូបដំណាង

៤. មុនពេលងូតទឹក

ញុំាទឹកមួយកែវមុនពេលងូតទឹក អាចជួយបន្ថយសម្ពាធឈាមរបស់អ្នកបាន។ ប្រសិនបើអ្នកញុំាទឹកក្តៅអ៊ុនៗ វានឹងជួយទៅពង្រីកសរសៃឈាមហើយអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ។

រូបដំណាង
រូបដំណាង

៥. មុនពេលចូលគេង

ការទទួលទានទឹកមុនពេលចូលដំណេក ជួយធ្វើឲ្យខ្លួនអ្នកមានជាតិទឹក និងជួយទៅសម្អាតជាតិពុលចេញពីរាងកាយនៅក្នុងកំឡុងពេលដែលអ្នកគេង។

រូបដំណាង
រូបដំណាង

៦. នៅពេលមិនស្រួលខ្លួន

មានអារម្មណ៍ថាមិនស្រួលខ្លួនមែនទេ? ទឹក គឺជាថ្នាំដែលមានប្រសិទ្ធភាពបំផុត។ វាជួយទៅផ្តល់ជាតិទឹកដល់រាងកាយ និងធ្វើឱ្យអ្នកឆាប់ជារសះស្បើយ។

រូបដំណាង
រូបដំណាង

៧. នៅពេលនឿយហត់ អស់កម្លាំង

ប្រសិនបើអ្នកហត់នឿយ និងអស់កម្លាំងដោយសារការងារ ឬការហាត់ប្រាណធ្ងន់ អ្នកត្រូវតែផឹកទឹកឱ្យបានច្រើន ដើម្បីបំពេញបន្ថែមនូវជាតិទឹកដែលបាត់បង់។ ក្រៅពីជួយបំបាត់ភាពហេវហត់អស់កម្លាំង វាក៏អាចជួយឱ្យប្រព័ន្ធរាងកាយរបស់អ្នក ដំណើរការដូចធម្មតាវិញបានផងដែរ៕

Choeng Vouchly
ជឹង វួចលី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T