អស់រយៈពេលជាច្រើនឆ្នាំ អ្នកវិទ្យាសាស្រ្ដបានគិតថា អណ្ដាតភ្លើងមិនចេះរលត់នៅញ៉ូយក គឺឆេះដោយសារតែមានឧស្ម័ន បញ្ចេញពីក្រោមដី ហើយប៉ះជាមួយនឹងដុំថ្មដែរក្ដៅបំផុត។

ក៏ប៉ុន្តែមានអ្នកស្រាវជ្រាវពីមហាវិទ្យល័យ Indiana University បានរកឃើញថា ដុំថ្មនៅក្រោមដីតំបន់ Chestnut Ridge នោះមិនអាចបញ្ចេញកំដៅ ធ្វើឲ្យឧស្ម័នឆេះបានទេ គឺវាមានហេតុផលផ្សេងទៀតដែល អាចទប់អណ្ដាតភ្លើងមិនឲ្យរលត់បាន តែនៅតែមិនទាន់រកឃើញមូលហេតុច្បាស់លាស់។

អណ្ដាតភ្លើងអមតៈនេះ គឺនៅពីក្រោយទឹកជ្រោះភាគខាងលិច នៃទីក្រុងញ៉ូយក។ បើយោងតាមឯកសារបានឲ្យដឹងថា វានៅឆេះបែបនេះអស់រយៈពេលជាង ១,០០០ឆ្នាំហើយ។ នៅលើពិភពលោកយើងនេះ មានអណ្ដាតភ្លើងអមតៈជាង១០០កន្លែង ហើយអណ្ដាតភ្លើងនិមួយៗ គឺឆេះដោយសារតែឧស្ម័នធម្មជាតិ ចេញពីថ្មក្រោមដី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អណ្ដាតភ្លើងមិនចេះរលត់មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]