អគ្គលេខាធិការអង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងករណីលបធ្វើឃាត ​អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូល​អ៊ីរ៉ង់​

//s9.kh1.co/c0/c058ccc3a8aa9721378088042560945f289782cd.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

- លោក Antonio Guterres បានទទូចឱ្យអុីរ៉ង់មានការអត់ធ្មត់ ដើម្បីជៀសវាងបង្កភាពអសន្តិសុខក្នុងតំបន់ - អុីរ៉ង់បានចង្អុលបង្ហាញអំពីការទទួលខុសត្រូវដ៏ធ្ងន់ធ្ងររបស់អុីស្រាអែលចំពោះការស្លាប់នេះ

បរទេស៖ យោង​តាមការរាយការណ៍របស់អ្នកនាំពាក្យអង្គការសហប្រជាជាតិ ហៅកាត់ (UN) ​បានឱ្យដឹងថា អគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវឱ្យអុីរ៉ង់មានការអត់ធ្មត់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួន ត្រូវបានគេលបធ្វើឃាតនៅក្បែររដ្ឋធានីតេហេរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់លោក Antonio Guterres បានគូសបញ្ជាក់ដូច្នេះថា​៖

យើងបានទទួលរបាយការណ៍ស្តីពីករណីលួចធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនៅថ្ងៃនេះហើយ ក្នុងនោះដែរ​ យើងស្នើទទូចឲ្យអុីរ៉ង់មានភាពអត់ធ្មត់ខ្ពស់ និងចាំបាច់ជៀសវាងរាល់សកម្មភាព ដែលអាចបង្កឱ្យមានភាពតានតឹង និងអសន្តិសុខក្នុងតំបន់។

អ្នកនាំពាក្យ​ UN លោក Farhan Haq

គួរជម្រាបថា ជាការឆ្លើយតបភ្លាមៗ អុីរ៉ង់ក៏បានផ្ញើលិខិតដោយមានប្រតិកម្មទៅវិញយ៉ាងខ្លាំងថា ករណីធ្វើឃាតនេះសបញ្ជាក់ឱ្យឃើញពីទំនួលខុសត្រូវយ៉ាងធ្ងន់ធ្ងររបស់អុីស្រាអែល ហើយខ្លួននឹងចាត់វិធានការសមស្របណាមួយ ដើម្បីការពារសន្តិសុខ ក៏ដូចជាប្រយោជន៍ជាតិជាធំ។ ហើយក្នុងលិខិតនោះមានខ្លឹមសារថា៖

ការព្រមានប្រឆាំងទៅនឹងវិធានការណាមួយពីសហរដ្ឋអាមេរិក ឬក៏អុីស្រាអែលមកលើប្រទេសរបស់យើង ជាពិសេសក្នុងអំឡុងពេលដែលអាណត្តិរដ្ឋបាលលោក​ ត្រាំ ជិតនឹងផុតរលត់នាពេលខាងមុខផងនោះ សាធារណរដ្ឋអ៊ីស្លាមអុីរ៉ង់ មានសិទ្ធពេញលេញក្នុងការចាត់វិធានការណាមួយដែលខ្លួនគិតថាចាំបាច់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍ជាតិជាអាទិ៍៕

ខ្លឹមសារក្នុងលិខិតឆ្លើយតបរបស់អុីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​  Antonio Guterres
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​  Antonio Guterres
អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ លោក Mohsen Fakhrizadeh
អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ លោក Mohsen Fakhrizadeh
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ចេញរូបភាពជាច្រើននៃកន្លែងកើតហេតុ
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ចេញរូបភាពជាច្រើននៃកន្លែងកើតហេតុ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T