មូលហេតុនេះហើយ ដែលធ្វើឱ្យបាក់ស្ពាននៅកោះតៃវ៉ាន់ សម្លាប់មនុស្សអស់ ៦នាក់

//s9.kh1.co/75/751d85ce9a96e3386e7b8f1683525f2330189a69.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមរបាយការណ៍ស៊ើបអង្កេតដែលបានចេញផ្សាយបានឱ្យដឹងថាកំហុសរចនា, ការគ្រប់គ្រងមិនបានល្អ និងការថែទាំមិនបានគ្រប់គ្រាន់គឺជាមូលហេតុមួយដែលបណ្តាឱ្យមានការដួលរលំនៃស្ពានដែកមួយនៅភាគឥសាននៃកោះតៃវ៉ាន់

តៃប៉ិ៖ យោងតាមរបាយការណ៍ស៊ើបអង្កេត បានចេញផ្សាយឱ្យដឹងថា កំហុសរចនាស្ពាន, ការគ្រប់គ្រងមិនបានល្អ និងការថែទាំមិនបានគ្រប់គ្រាន់ គឺជាមូលហេតុ​ដែលបណ្តាលឱ្យមាន​ការបាក់ស្ពានដែកមួយនៅភាគឦសានកោះតៃវ៉ាន់ ​និងបានសម្លាប់មនុស្ស នាក់ កាលពីឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍ថា ការបាក់រលំស្ពាន​ Nanfangao នៅឯសង្កាត់នេសាទមួយ ក្នុងតំបន់ ​Yilan គឺភាគច្រើនបណ្តាលមកពី ​ច្រេះនៃខ្សែដែក រួមជាមួយនឹងការថែទាំមិនគ្រប់គ្រាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវ។

ហេតុការណ៍ បាក់ស្ពានបានកើតឡើងនៅម៉ោងប្រហែល ៩:៣០ នាទីព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ ដែលបានសម្លាប់នាវិកបរទេសចំនួន ៦នាក់ ក្នុងនោះមានជនជាតិហ្វិលីពីន ៣ នាក់ និងឥណ្ឌូនេស៊ី ៣ នាក់។

គួរបញ្ជាក់ផងដែរថា ការកសាងស្ពាន​ Nanfangao ឡើងវិញ ​នឹងត្រូវចាប់ផ្តើម​នៅខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងនឹងបញ្ចប់នៅខែសីហាឆ្នាំ ២០២២ ៕

ទិដ្ឋភាពបាក់ស្ពានណានហ្វាងៅនៅឆ្ងាយ
ទិដ្ឋភាពបាក់ស្ពានណានហ្វាងៅនៅឆ្ងាយ
អ្នកជួយសង្គ្រោះកំពុងតាមរកមនុស្សដែលនៅក្រោមស្ពាន
អ្នកជួយសង្គ្រោះកំពុងតាមរកមនុស្សដែលនៅក្រោមស្ពាន
ទិដ្ឋភាពស្ពានណានហ្វាងៅមុន និងក្រោយពេលស្រុត
ទិដ្ឋភាពស្ពានណានហ្វាងៅមុន និងក្រោយពេលស្រុត
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T