កុំចេះតែហ៊ាន! អ្នកធ្វើការតាមពិធីបុណ្យសព៣នាក់ ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីថតស៊ែលហ្វីជាមួយសពលោក ម៉ារ៉ាដូណា បង្ហោះលើបណ្ដាញសង្គម

//s9.kh1.co/7b/7b363b263a7e1362805d6bbac9260870c39e2c39.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកធ្វើការក្នុងពិធីបុណ្យសព៣នាក់ ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីថតស៊ែលហ្វីជាមួយសពលោក ម៉ារ៉ាដូណា បង្ហោះលើបណ្ដាញសង្គម

អាហ្សង់ទីន៖ អ្នកធ្វើការក្នុងពិធីបុណ្យសពតាមផ្ទះចំនួន នាក់ ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ថតរូបស្វ៊ែលហ្វីជាមួយសាកសពវីរបុរសបាល់ទាត់អាហ្សង់ទីន ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona)។ សកម្មភាពរបស់ពួកគេ បានធ្វើឲ្យមហាជនជាច្រើនខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីរូបភាពបានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមរូបទាំងនោះ មានរូបថតមួយសន្លឹក ដែលមើលទៅហាក់មិនសមរម្យឡើយ ដោយសារបុរសវ័យកណ្ដាលម្នាក់ ដែលគេស្គាល់ឈ្មោះថា ឌីយ៉េហ្គោ ម៉ូលីណា (Diego Molina) បានយកដៃខាងស្ដាំរបស់គេ ទៅដាក់លើក្បាលសាកសពលោក ម៉ារ៉ាដូណា ខណៈដៃរបស់គេម្ខាងទៀត ធ្វើសញ្ញាមេដៃ។

យ៉ាងណាមិញ ជុំវិញរូបភាពខាងលើ លោក ស៊ីណា ដែលជាម្ចាស់សេវាកម្មបុណ្យសព បានឲ្យដឹងថា លោក ម៉ូលីណា​ ត្រូវបានសាធារណៈជនគំរាមសម្លាប់ ដោយសារតែទង្វើមិនគួរគប្បីរបស់គេ។ ហើយពេលនេះ បុគ្គលិកទាំង៣នាក់ ក៏ត្រូវបានបញ្ឈប់ពីការងារផងដែរ។

គួររម្លឹកថា ​អតីតកីឡាករជម្រើសជាតិអាហ្សង់ទីនលោក ម៉ារ៉ាដូណា បានទទួលមរណភាពនៅអាយុ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ពោលគឺខណៈពេលលោកកំពុងសម្រាកព្យាបាលនៅផ្ទះ ក្រោយពីអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីវះកាត់យកកំណកឈាមចេញពីក្បាល៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ម៉ូលីណា​ យកដៃដាក់លើក្បាលសាកសព
លោក ម៉ូលីណា​ យកដៃដាក់លើក្បាលសាកសព
បុរសពីរនាក់ទៀត
បុរសពីរនាក់ទៀត
ម៉ារ៉ាដូណា 
ម៉ារ៉ាដូណា 
ពិធីកាន់ដង្ហែសព លោកម៉ារ៉ាដូណា 
ពិធីកាន់ដង្ហែសព លោកម៉ារ៉ាដូណា 
សព លោកម៉ារ៉ាដូណា 
សព លោកម៉ារ៉ាដូណា 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T