មិនធម្មតា! អាមេរិកហ៊ានជះលុយដល់ទៅ ៥លានដុល្លា ទៅលើបុគ្គលណាដែលអាចផ្តល់ព័ត៌មាន ពីការលាក់ខ្លួនរបស់ភេរវករវាយប្រហារទីក្រុង Mumbai ​

//s9.kh1.co/a4/a405401cd9d1db982dd9010ca342bf05c9cca88a.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

- ផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារទៅលើការផ្តល់ព័ត៌មានដែលអាចឈានទៅដល់ការចាប់ខ្លួន ឬផ្តន្ទាទោសភេរវករក្នុងការវាយប្រហារ ៣ ថ្ងៃនៅទីក្រុង Mumbai ដែលបានសម្លាប់មនុស្សជាង ១៧០ នាក់។

វ៉ាស៊ីនតោន៖  យោងតាមសារពត៌មាន NDTV បានឱ្យដឹងថា លោក Sajid Mir សមាជិកជាន់ខ្ពស់នៃអង្គការភេរវកម្មបរទេស Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន ត្រូវបានគេតាមចាប់ខ្លួនពីបទឧក្រិដ្ឋពាក់ព័ន្ធទាក់ទងទៅនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៨ កន្លងទៅ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលនោះ ក្រុមភេរវករប្រដាប់អាវុធចំនួន ១០នាក់ បានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅកន្លែងជាច្រើនក្នុងទីក្រុង Mumbai រួមមាន សណ្ឋាគារ Taj Mahal, សណ្ឋាគារ Oberoi, ហាងកាហ្វេ Leopold, អាគារស្នាក់នៅ Nariman និងស្ថានីយ៍រថភ្លើងស្ថានីយប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សយ៉ាងរង្គោលសរុបជាង ១៧០នាក់ និងជាច្រើននាក់ទៀតរងរបួស។

គួរបញ្ជាក់ផងដែរថា លោក Sajid Mir គឺជាប្រធានផ្នែកប្រតិបត្តិការរបស់ LeT ដែលមានតួនាទីនាំមុខគេក្នុងការរៀបចំផែនការសម្រាប់ការវាយប្រហារមួយនេះ ។ លោកត្រូវបានតុលាការអាមេរិកចោទប្រកាន់ក្នុងឆ្នាំ ២០១១ និងចេញដីកាចាប់ខ្លួនពីបទផ្សំគំនិតក្នុងការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលបរទេសដូចជា ការទម្លាក់គ្រាប់បែកនៅទីសាធារណៈ ការផ្តល់ជំនួយជាអាវុធដល់ភេរវករ ជាសហចារី និងឃាតករសម្លាប់ពលរដ្ឋអាមេរិក ដែលរស់នៅក្រៅប្រទេសជាដើម។

បន្ថែមពីនេះ ភេរវកររូបនេះក៏បានបញ្ជាឱ្យភេរវករដទៃទៀត សម្លាប់ចំណាប់ខ្មាំង គប់គ្រាប់បែកដៃ និងស្វែងរកការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងគូភាគី ដែលត្រូវបានចាប់ខ្លួនផងដែរ។ ហើយក្នុងឆ្នាំ ២០១៩ ជនជាប់ចោទនេះ ត្រូវបានអាមេរិកបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ FBI ហើយក៏កំពុងតែរត់គេចខ្លួនពីសំណាញ់់ច្បាប់ផងដែរ៕

ភេរវករ Sajid Mir ដែលរត់គេចខ្លួន
ភេរវករ Sajid Mir ដែលរត់គេចខ្លួន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T