ចិត្ដបានណាស់! ស្ដ្រីអូម៉ង់ម្នាក់ ប្រមូលឆ្កែឆ្មាជិត៥០០ក្បាល ឲ្យមកនៅផ្ទះជាមួយ (មានវីដេអូ)

//s9.kh1.co/3e/3e4ee56df5327bde082829c5c695d0cc37003bdb.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកស្រលាញ់សត្វចិញ្ចឹមម្នាក់ បានចែករំលែកផ្ទះរបស់នាងជាមួយសត្វឆ្មា និងឆ្កែជិត៥០០ក្បាល ដោយចំណាយប្រាក់អស់ជិត ៨ពាន់ដុល្លារអាមេរិក សម្រាប់ចំណី និងការចំណាយផ្សេងៗ

អូម៉ង់៖ អ្នកស្រលាញ់សត្វចិញ្ចឹមម្នាក់ ឈ្មោះ​ Maryam al-Balushi វ័យ៥១ឆ្នាំ រស់នៅទីក្រុង Muscat ប្រទេសអូម៉ង់ បានចែករំលែកផ្ទះរបស់នាងជាមួយសត្វឆ្មា និងឆ្កែជិត៥០០ក្បាល ដោយចំណាយប្រាក់អស់ជិត ពាន់ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ចំណី និងការចំណាយផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបី​មានការ​ត្អូញត្អែរ​ពី​អ្នកជិតខាង ​និង​កើនឡើង​ការចំណាយ​ក៏ដោយ ក៏​ប៉ុន្តែ​នាង​ Balushi ឥឡូវ​ប្រមូល​បាន​ឆ្មាចំនួន ៤៨០ ក្បាល​និង​ឆ្កែ ១២​ក្បាល ដោយ​ពណ៌នា​ពួក​វា​ថា ​ជា​អ្នកជំរុញ​អារម្មណ៍​នាងឱ្យ​រីករាយ និងប្រសើរ​ជាង​មានមិត្តភក្តិ​ជា​មនុស្សទៅទៀត​។​ ​​នាង​និយាយថា«​ខ្ញុំ​យល់ឃើញថា សត្វ​មាន​ភាពស្មោះត្រង់​ជាង​មនុស្ស ជាពិសេស​ឆ្កែ​និង​ឆ្មា​»​។ នាង​ Balushi បាន​ចិញ្ចឹម​ឆ្កែ​ឆ្មា​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ដោយ​សត្វ​ភាគច្រើន​ គឺ​នាង​សង្គ្រោះ​តាមផ្លូវ​។​

​នាង​ Balushi ​ចំណាយ​ប្រាក់​ប្រហែល ៧,៨០០ដុល្លារ​អាមេរិកក្នុង​មួយ​ខែ ​លើ​ការ​មើលថែ​សត្វ​ចិញ្ចឹម​របស់​នាង ក្នុងនោះ​មាន​ឆ្មា ១៧ក្បាល​ពិការភ្នែក ហើយ​ក្រៅពី​ការចិញ្ចឹម​ឱ្យ​ចំណី នាង​ក៏​នាំ​ពួកវា​ទៅ​ពេទ្យសត្វ​ញឹកញាប់​ផងដែរ​។

គួរឲ្យដឹងថា ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា នៅប្រទេស​អូ​ម៉ង់​មាន​ការបោះបង់​ចោល​ឆ្មា​ឆ្កែ​ច្រើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ត្បិត​ត្រូវ​រង​ការផាកពិន័យ ២៥ ដុល្លារ​អាមេរិក សម្រាប់​ការបោះបង់​ចោល​សត្វ​ចិញ្ចឹម​មួយ​ក្បាល​ក៏ដោយ​៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
សត្វចិញ្ចឹម នៅក្នុងផ្ទះ ​នាង​ Balushi
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T