ញុំារាល់ថ្ងៃតិចអត់ដឹង! ផ្លែប៉ោមបៃតង និងប៉ោមក្រហម មួយណាផ្ដល់អត្ថប្រយោជន៍ច្រើនជាង?

//s9.kh1.co/bd/bd70acdb3677c68186210a1216ef78eef07e40cb.jpg
នារី

 ២៨-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

"ការញុំាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ អាចជួយឱ្យអ្នកឃ្លាតឆ្ងាយពីគ្រូពេទ្យ" - យើងទាំងអស់គ្នាសុទ្ធតែធ្លាប់លឺពាក្យស្លោកមួយឃ្លានេះហើយ។ ប៉ុន្តែសំណួរសួរថា តើផ្លែប៉ោមមួយណាល្អជាងគេ ពណ៌ក្រហម ឬពណ៌បៃតង?

ផ្លែប៉ោមទាំងពីរនេះមិនមែនគ្រាន់តែខុសគ្នាត្រឹមពណ៌សម្បុរទេ តែសូម្បីតែរសជាតិរបស់វាក៏ខុសគ្នាដែរ។ ពួកវា​​មានផ្ទុកទៅដោយសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍ខុសៗគ្នា ដូច្នេះហើយវាជារឿងធម្មតាទេ ដែលយើងចង់ដឹងថាតើមួយណាល្អជាងមួយណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រសជាតិ និង​ រូបរាង

រូបដំណាង
រូបដំណាង

ប៉ោមបៃតង មានរសជាតិជូរ និងមានសម្បកក្រាស់ ដូច្នេះហើយទើបវាស្រួយជាងប៉ោមក្រហម។ ចំណែកឯប៉ោមក្រហមវិញ មានរសជាតិផ្អែមឆ្ងាញ់ និងមានសម្បកស្ដើង អញ្ចឹងហើយ​ទើបភាគច្រើនគេ និយមញុំាពណ៌ក្រហមជាងពណ៌បៃតង។

២. អត្ថប្រយោជន៍របស់ផ្លែប៉ោម

រូបដំណាង
រូបដំណាង

ផ្លែប៉ោមទាំងពីរប្រភេទនេះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើន ហើយក្នុងនោះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម, Pectin, Quercetin និង Flavonoids ផងដែរ។ ពួកវាជួយទៅការពារកោសិកាស្បែក ពីការបំផ្លាញដោយអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងថ្លើមរ៉ាំរ៉ៃ។ ផ្លែប៉ោមមានជាតិសរសៃ និងកាឡូរីទាប ដែលអាចជាជំនួយដ៏ពិសេសក្នុងការសម្រកទម្ងន់។

៣. ភាពខុសគ្នារវាងអាហាររូបត្ថម្ភ

រូបដំណាង
រូបដំណាង

ផ្លែប៉ោមទាំងពីរប្រភេទនេះ មានសារធាតុចិញ្ចឹមខុសគ្នាបន្តិចបន្តួច។ ប៉ោមបៃតងគឺជាប្រភពនៃវីតាមីន A B C E និងវីតាមីន K។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវជាតិដែកប៉ូតាស្យូម និងប្រូតេអ៉ីនច្រើនជាងប៉ោមក្រហមដែរ។ យោងតាមការសិក្សាមួយចំនួន ផ្លែប៉ោមបៃតងអាចល្អសម្រាប់អ្នកចង់ស្រកគីឡូព្រោះវាមិនសូវមានជាតិផ្អែម។ តែប៉ោមក្រហម មានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាង៕

Choeng Vouchly
ជឹង វួចលី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T