ទុក្ខធំ! អត្រាអ្នកអត់ការងារធ្វើនៅឥណ្ឌូ​ណេស៊ី ​បន្តកើនឡើងមិនឈប់​​ដោយសារកូវីដ១៩

//s9.kh1.co/d9/d9d0c968794ced20a6f2a95cfbf2d3e3974975ec.png
សង្គម

 ២៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បាននិយាយថាចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសបានកើនឡើង ២,៦៧ លាននាក់ដោយសារជំងឺរាតត្បាតកូវីដ១៩

ចាកាតា៖  រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា ចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសបានកើនឡើងដល់ ២.៦៧ លាននាក់ ដោយសារជំងឺរាតត្បាតកូវីដ១៩ ដែលជាការកើនឡើងពី ៧.១ លានទៅ ៩.៧៧ លាននាក់ ស្មើនឹង ៥.២៣ ភាគរយ ដល់ ៧.០៧ ភាគរយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៤ ខែវិច្ឆិការ លោកស្រី​ Indrawati បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងនោះប្រជាជន ២.៣៦លាននាក់ ត្រូវបានបណ្តេញចេញពីការងារ និង ៣១ម៉ឺននាក់ មិនអាចស្វែងរកការងាបាន។

គួរបញ្ជាក់ផងដែរ លោកស្រី Indrawati បានបន្ថែមថា ដោយសារកត្តាកើនឡើងនៃអត្រាអ្នកអត់ការធ្វើច្រើន នោះវានឹងបង្កផលប៉ះពាល់ដល់ការកាត់បន្ថយអត្រាសុខមាលភាពរបស់ប្រជាជន ប៉ុន្តែជុំវិញបញ្ហានេះរដ្ឋាភិបាលក៏បានជួយជ្រោមជ្រែងជំនះបញ្ហា​ផងដែរ៕

ជំនួបប្រជំុរបស់លោកស្រី ​Indrawati ទាក់ទិនបញ្ហាកូវីដ១៩
ជំនួបប្រជំុរបស់លោកស្រី ​Indrawati ទាក់ទិនបញ្ហាកូវីដ១៩
ជំនួបប្រជំុរបស់លោកស្រី ​Indrawati ទាក់ទិនបញ្ហាកូវីដ១៩
ជំនួបប្រជំុរបស់លោកស្រី ​Indrawati ទាក់ទិនបញ្ហាកូវីដ១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T