ស្ត្រីខ្មែរ​អាមេរិក ដែល​ទើប​តេស្ត​វិជ្ជ​មាន​កូវីដ​១៩ មាន​អាសយ​ដ្ឋាន​នៅ​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​

//s9.kh1.co/88/88b67da6f4dc79c33cbc3658c3cc3e14d2cf6656.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ ២៨ វិច្ឆិកានេះ បាន​ប្រកាសពី​ករណីវិជ្ជមានកូវីដ១៩ មួយករណីទៀតនៅ​កម្ពុជា ដែលជាករណីទី ៣០៨

ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ ២៨ វិច្ឆិកានេះ បាន​ប្រកាសពី​ករណីវិជ្ជមានកូវីដ១៩ មួយករណីទៀតនៅ​កម្ពុជា ដែលជាករណីទី ៣០៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមក្រសួង ករណីតេស្តរកឃើញវិជ្ជមាននេះ គឺស្ត្រីខ្មែរអាមេរិក អាយុ​ ៦២​ឆ្នាំ ដែលមានអាសយដ្ឋាននៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​បាន​តេស្តឃើញវិជ្ជមាន​ក្រោយមក​ដល់​កម្ពុជា​នា​ថ្ងៃ ​២៦ វិច្ឆិកា។ ស្រ្តីរូបនេះ បាន​ធ្វើ​ដំណើរពីសហរដ្ឋអាមេរិក ហើយ​បន្ត​ជើងហោះហើរពីកូរ៉េខាងត្បូងជាមួយ​មនុស្ស​ ៧៣នាក់ទៀត។ ចំណែកអ្នកផ្សេង​ទៀត ដែលអវិជ្ជមាន​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ថ្ងៃ នៅសណ្ឋាគារផ្សេងៗគ្នា។ រីឯអ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃ ២៨វិច្ឆិកានេះ កម្ពុជាតេស្តរកឃើញអ្នកជំងឺកូវីដ-១៩ ​ចំនួន ៣០៨ករណីហើយ។ ក្នុងនោះ​សះស្បើយ ​២៩៩ករណី ហើយ​អ្នក​ជំងឺ ៦នាក់បន្តព្យាបាលនៅពេទ្យមិត្តភាពខ្មែរ-សូវៀត និង ​៣នាក់ទៀត សម្រាកព្យាបាលនៅមណ្ឌល​សុខភាពចាក់អង្រែ៕

https://s9.kh1.co/__image/w=650,h=924,q=100/6a/6a88b1dc8077e6436340fe8789025645f2de1e2f.png
https://s9.kh1.co/__image/w=650,h=924,q=100/54/5405f0fd00ddf92a264f162c6f7ecd8daa5b66d0.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T