ដើម្បីសុវត្ថិភាពប្រជាជនខ្លួន ប្រទេសថៃបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ២៦លានដូស

//s9.kh1.co/ee/eecffbdb93ae906a33521601e97371e4c7665413.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រទេសថៃបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញវ៉ាក់សាំងការពារមេរោគឆ្លងចំនួន ២៦ លានដបដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford

បាងកក៖ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ប្រទេសថៃបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន ២៦លានដូស ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ គេរំពឹងថា វ៉ាក់សាំងការពារ​ជំងឺឆ្លងនេះ នឹងមកដល់ប្រទេសថៃនៅពាក់កណ្តាលឆ្នាំ ២០២១ ដែលអាចជួយដល់ប្រជាជនប្រមាណ ១៣លាននាក់ ​នៅក្នុងប្រទេសដែលមានប្រជាជនសរុប​ ៦៩លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញយើងឃើញថា នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ក្រសួងសុខាភិបាលរបស់ប្រទេសថៃបានចំណាយ​​ទឹកប្រាក់សរុប ២០០លានដុល្លារ ទៅលើការជួយផ្តល់បេក្ខជនធ្វើតេស្ត និងកិច្ចព្រមព្រៀងទិញវ៉ាក់សាំង AZD1222 ដោយឃើញពីប្រសិទ្ធភាពរបស់​វា មាន​ចាប់ពី ៧០ ដល់ ៩០%។

គួរបញ្ចាក់ផងដែរថា ប្រទេសថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៩៦១នាក់ចាប់តាំងពីខែមករា និងចំនួននាក់ស្លាប់ ៦០នាក់៕

កិច្ចចុះហត្ថលេខារវាងភាគីថៃ និង AstraZeneca លើការផ្គត់ផ្គង
កិច្ចចុះហត្ថលេខារវាងភាគីថៃ និង AstraZeneca លើការផ្គត់ផ្គង
ការចុះហត្ថលេខារវាងភាគីថៃ និងអង់គ្លេសលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីត១៩
ការចុះហត្ថលេខារវាងភាគីថៃ និងអង់គ្លេសលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីត១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T