ម្តាយភ្នែករវៀស ជួយកូនតូចទាន់ពេលវេលា កុំអីត្រូវក្អែបដ៏សាហាវខាំស្លាប់(មានវីដេអូ)

//s9.kh1.co/03/0315725adb51ba1a17fb55ee4a2db54803b509fb.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ម្តាយភ្នែករវៀសម្នាក់ បានធ្វើការជួយសង្គ្រោះដ៏អស្ចារ្យ នៅពេលគាត់ទាញកូនប្រុសអាយុ ១ ខួបយ៉ាងរហ័សចេញពីផ្លូវរបស់សត្វក្អែកដ៏ធំមួយ នៅក្នុងប្រទេសថៃ

ថៃ៖ ម្តាយភ្នែករវៀសម្នាក់ បានធ្វើការជួយសង្គ្រោះដ៏អស្ចារ្យ ដោយទាញកូនប្រុសរបស់គាត់យ៉ាងរហ័សចេញពីផ្លូវរបស់សត្វក្អែបដ៏ធំមួយ នៅក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាពកាលពីរសៀលថ្ងៃពុធកន្លងទៅ ដែលបង្ហាញឲ្យឃើញពីក្មេងប្រុសអាយុ ខួបម្នាក់ឈ្មោះ ណុង កំពុងលេងជាមួយឆ្មាជ័រនៅលើកម្រាលឥដ្ឋនៃបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ ដែលស្ថិតនៅតាមបណ្ដាលផ្លូវឌីនសូ ក្នុងទីក្រុងបាងកក នៅពេលសត្វក្អែបមួយក្បាលប្រវែងប្រហែល ៣០សង់ទីម៉ែត្រវារសំដៅមករកគេ។​

យ៉ាងណាមិញ ខណៈពេលសត្វអាសិរពិសវារមកជិតដល់ ណុង ស្ដ្រីជាម្ដាយដែលកំពុងដេកចុចទូរសព្ទក្បែរនោះ បានស្ទុះមកចាប់ទាញកូនរបស់គាត់ចេញពីផ្លូវសត្វក្អែបមួយរំពេចតែម្ដង។ បន្ទាប់មកជីដូនរប​ស់ ណុង ក៏បានយកកំប៉ុងទៅសង្កត់លើក្អែប មុនពេលផ្ទាត់វាចេញទៅក្រៅផ្ទះ។

គួរឲ្យដឹងថា សត្វក្អែបប្រភេទនេះ តែងត្រូវបានប្រទះឃើញនៅក្នុងប្រទេសថៃ និងនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយភាគច្រើនគេហៅវាថា ក្អែបវៀតណាម ឬ ក្អែបចិនក្បាលក្រហម។ ក្អែបប្រភេទនេះ មានគ្រោះថ្នាក់ណាស់ចំពោះកុមារ ព្រោះពិសរបស់វាអាចធ្វើឱ្យចង្វាក់បេះដូងក្មេងដើរញាប់ខ្លាំង និងធ្វើឱ្យពិបាកដកដង្ហើម។ ហើយពេលខ្លះក្រៅតែពីការហើម វាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

សូមទស្សនារូភាព និងវីដេអូខាងក្រោម៖

សកម្មភាពថតចេញពីវីដេអូ
សកម្មភាពថតចេញពីវីដេអូ
សកម្មភាពថតចេញពីវីដេអូ
សកម្មភាពថតចេញពីវីដេអូ
ក្អែប
ក្អែប
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T