លោក គីម ជុងអ៊ុន ប្រើប៉ុន្មានយន្តការនេះក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណា ក៏ដូចជាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចជាតិ

//s9.kh1.co/23/23e7d9642a5f88f240c47c3af723ac4231908077.jpeg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក គីម ជុងអ៊ុន បានបញ្ជាឱ្យសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ហាមឃាត់ការនេសាទនៅសមុទ្រ និងបិទរាជធានីព្យុងយ៉ាង ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា ក៏ដូចជាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ហាមឃាត់ការនេសាទនៅសមុទ្រ និងបិទទីក្រុងព្យុងយ៉ាង ដើម្បីជាផ្នែកមួយនៃយន្តការប្រឆាំងនឹង​ជំងឺកូវីដ១៩ ក៏ដូចជាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មាន ABC News បានឱ្យដឹងថា អ្នកប្តូរប្រាក់ដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូបនៅទីក្រុងព្យុងយ៉ាងត្រូវបានគេយកទៅសម្លាប់កាលពីខែមុន បន្ទាប់ពីខ្លួនបានធ្វើឱ្យអត្រាប្តូរប្រាក់របស់កូរ៉េខាងជើងធ្លាក់ចុះ។​ ទន្ទឹមនឹងនេះដែរ មន្ត្រីជួរមុខសំខាន់មួយរូបក៏ត្រូវបានគេយកទៅសម្លាប់កាលខែសីហា ពីបទរំលោភលើបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលបានរឹតត្បិតទំនិញនាំចូលពីបរទេសផងដែរ។

ចំណែកឯការនេសាទវិញ កូរ៉េខាងជើងបានដាក់បម្រាមជាដាច់ខាត មិនឱ្យធ្វើការចរាចរណ៍នូវនាវា ឬទូកនេសាទនៅលើផ្ទៃសមុទ្ររបស់ខ្លួនឡើយ សូម្បីតែសិប្បកម្មអំបិលក៏មិនអនុញ្ញាតឱ្យដំណើរការជាដាច់ខាត ដើម្បីការពារទឹកសមុទ្រមិនឱ្យរងការប៉ះពាល់ពីវីរុសកូវីដ១៩ នេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលថ្មីៗនេះលោក គីម ជុងអ៊ុន ក៏បានសម្រេចបិទទីក្រុងព្យុងយ៉ាង និងខេត្ត Jagang ដែលនៅភូមិភាគខាងជើង ក្រោមការព្រួយបារម្ភពីការរីកដុះដាលនៃជំងឺកូវីដ១៩។​​ រដ្ឋាភិបាលក៏បានបន្តដាក់ចេញនូវវិធានការបិទតំបន់ផ្សេងៗទៀត ប្រសិនបើមន្រ្តីក្រោមឳវាទចាប់បានការធ្វើអាជីវកម្ម ឬជួញដូរទំនិញដោយគ្មានការអនុញ្ញាត រួមទាំងការនាំចូលរូបិយប័ណ្ណបរទេសផង៕

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T