អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូល​អ៊ីរ៉ង់​ ត្រូវ​គេលួចធ្វើឃាត​​នៅក្បែររដ្ឋធានីតេហេរ៉ង់

//s9.kh1.co/1c/1c11e3c9e89afd8b2e6bcc22e3b549513b41cf13.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ គឺលោក Mohsen Fakhrizadeh ត្រូវ​គេលួចវាយប្រហារ​នៅទីក្រុង Absard ក្នុង​តំបន់ Damavand ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

តេហេរ៉ង់៖ ក្រសួងការពារជាតិ​អ៊ីរ៉ង់បានបញ្ជាក់ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ គឺលោក Mohsen Fakhrizadeh ត្រូវបានគេលួចធ្វើឃាតនៅ​ក្បែររដ្ឋធានីតេហេរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Fakhrizadeh ត្រូវ​គេលួចវាយប្រហារ​នៅទីក្រុង Absard ក្នុង​តំបន់ Damavand ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យមួយ។

អ៊ីរ៉ង់ធ្លាប់ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺធ្វើឡើងក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានស្តីពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់នេះ បានកើតមានឡើងខណៈ​មានការព្រួយបារម្ភថ្មី អំពី​កំណើនឡើងនៃ​ផលិតបរិមាណអ៊ុយរ៉ាញ៉ូម ដែលជាសមាសធាតុសំខាន់ប្រើសម្រាប់​ផលិតទៅជាអាវុធនុយក្លេអ៊ែរ។

គួរជម្រាបថា នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២ មានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៤នាក់ ត្រូវបានគេលួចធ្វើឃាត។ ហើយអ៊ីរ៉ង់ក៏ធ្លាប់បានចោទប្រកាន់អ៊ីស្រាអែល ថា​បានជាប់ពាក់ព័ន្ធលើការស្លាប់របស់អ្នកវិទ្យាសាស្ត្រទាំងនោះ៕

រូបថតដែល​បង្ហាញពីកន្លែងកើតហេតុ នៃការធ្វើឃាត លោក Fakhrizadeh-Mahabadi
រូបថតដែល​បង្ហាញពីកន្លែងកើតហេតុ នៃការធ្វើឃាត លោក Fakhrizadeh-Mahabadi
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ចេញរូបភាពជាច្រើននៃកន្លែងកើតហេតុ
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ចេញរូបភាពជាច្រើននៃកន្លែងកើតហេតុ
លោក Mohsen Fakhrizadeh បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ
លោក Mohsen Fakhrizadeh បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ
លោក Mohsen Fakhrizadeh
លោក Mohsen Fakhrizadeh
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T