នេះជាមុខមាត់ អាយដល កាលនៅស្ទាវ!!

//s9.kh1.co/1d/1dbbe718293088881042fff963e5c4cb160b5a05.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

ថេណា កាលពីមុនក៏សង្ហាម្យ៉ាងដែរ គ្រាន់តែរៀងស្គមខ្លាំងតែប៉ុណ្ណោះ ហើយបើមើល ការលេងខ្លួន ក៏ទៅតាមបែបស្ទាវផងដែរ ហើយបើបច្ចុប្បន្ន ប្រាកដខុសគ្នាឆ្ងាយដែរ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ថេណា ដែលជាតារាចម្រៀងសម្លេង ស្រទន់ គួរឲ្យចង់ស្តាប់ ហើយរាល់បទចម្រៀងរបស់លោកមួយណា តែងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនខ្លាំង។ បើទោះបីជា ថេណា មិនស្ថិតក្នុងក្រោមផលិតកម្មណាមួយ ក៏ថេណា អាចធ្វើឲ្យមនុស្សជាច្រើន ពេញចិត្ត និងស្រលាញ់រូបគេ តាមរយៈបទចម្រៀងរបស់លោកផងដែរ ដោយសារតែបទតារារូបនេះ សុទ្ធតែ មានអត្ថន័យចាក់ដោត និងត្រូវជាមួយនឹង យុវវ័យនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមកដល់ពេលនេះ ហ្វេនៗខ្លះ ប្រហែលជាមិនបានដឹងថា មុខមាត់កាលនៅស្ទាវរបស់ថេណា បែបណានោះទេ ហើយក៏មានហ្វេនខ្លះទៀត ធ្លាប់ឃើញនូវរូបថតរបស់លោក កាលពីមុនម្តងម្តាលដែរ។ យប់នេះ ខ្មែរឡូត បានបង្ហាញនូវរូបថតកាលពីប៉ុន្មានឆ្នាំមុន ដែលពេលនោះ លោកពិតជាក្មេងខ្លាំងណាស់ រហូតធ្វើឲ្យហ្វេន សឹងមិនចំណាំថាជា ថេណាទៀតផង ដោយសារតែ កាលពីមុន លោក ស្គមខ្លាំង មិនសូវមានសាច់ដូចពេលបច្ចុប្បន្ននោះទេ ហើយការស្លៀកពាក់ក៏បែបក្មេងៗ ស្ទាវដូចគ្នា។ ហើយបើហ្វេន អាចជ្រើសបាន គឺពួកគេ នឹងគិតថា សព្វថ្ងៃ ថេណាសង្ហាជាង ជាមួយនឹងការតុបតែងខ្លួន និងមុខមាត់របស់លោក រៀងមានសាច់ជាងមុន៕

ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា កាលនៅស្ទាវ
ថេណា បច្ចុប្បន្ន
ថេណា បច្ចុប្បន្ន
ថេណា បច្ចុប្បន្ន
ថេណា បច្ចុប្បន្ន
ថេណា បច្ចុប្បន្ន
ថេណា បច្ចុប្បន្ន
ថេណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T