ចុមយក្ស! Juventus គ្រោងដាក់សំណើ៤០លានផោនតាមផ្ទេរយកកីឡាករមិនសូវបានលេងរូបនេះពី Man UTD នៅខែមករាខាងមុខ

//s9.kh1.co/09/0980dda07778fb9d194bfb34febba27780434de6.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

Juventus គ្រោងដាក់សំណើ៤០លានផោនតាមផ្ទេរយកកីឡាករមិនសូវបានចូលលេង Donny van de Beek ពី Man UTD នៅខែមករាខាងមុខ

បរទេស៖​ បើយោងតាមគេហទំព័រ Calciomercato របស់អ៊ីតាលីបានឲ្យដឹងថាក្លិបសេះបង្កង់ Juventus កំពុងមានគម្រោងដាក់សំណើក្នុងចំនួនទឹកប្រាក់៤០លានផោនតាមទិញយកខ្សែបម្រើមិនសូវបានចូលលេង Donny van de Beek ពីក្លិបបិសាចក្រហម Manchester United នៅខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Donny van de Beek
Donny van de Beek

មែនទែនទៅក្រោយផ្លាស់ចេញពីក្លិប Ajax របស់ហូឡង់មករួមជាមួយ Man UTD ក្នុងរយៈពេល៣ខែនេះ De Beek បង្ហាញខ្លួនសរុបឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer បានតែ១២ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះរូបគេបង្ហាញខ្លួនជាជម្រើសទី១បានតែ៥ប្រកួតប៉ុណ្ណោះ និងមិនទាន់បានចូលលេងជាជម្រើសទី១នៅ Premier League នៅឡើយទេ។

Donny van de Beek
Donny van de Beek

ជាក់ស្តែងមូលហេតុដែលកីឡាករវ័យ២៣ឆ្នាំរូបនេះមិនសូវបានចូលលេងជាជម្រើស១១នាក់ដំបូងបានញឹកញាប់នោះ ដោយសារតែ Man UTD នៅពេលនេះសម្បូរទៅដោយខ្សែបម្រើល្អៗគរជើងគ្នាជាច្រើនដូចជា Bruno Fernandes, Paul Pogba, Fred, Nemanja Matić ក៏ដូចជា Scott McTominay ជាដើម៕

ប្រភពcaughtoffside

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T