ប្រទេសកូរ៉េខាងត្បូង ថ្កោលទោសកូរ៉េខាងជើង ថាមានចេតនាលួចទិន្នន័យវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/a3/a319ba24ec310a29aeddea4c20255c5bfe3a2722.jpg
សង្គម

 ២៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រកាសថាខ្លួនកំពុងរារាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់កូរ៉េខាងជើងដែលប្រឆាំងទៅនឹងក្រុមហ៊ុនឱសថដែលកំពុងបង្កើតវ៉ាក់សាំង កូវីត១៩

សេអ៊ូល៖  ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនកំពុងរារាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់កូរ៉េខាងជើង ដែលប្រឆាំងនឹងក្រុមហ៊ុនឱសថកំពុងបង្កើតវ៉ាក់សាំងកូវីដ១៩។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកសភាលោក Ha Tae-keung ​និងជាសមាជិកគណៈកម្មាធិការស៊ើបការណ៍ជាតិនៃប្រទេសកូរ៉េខាងត្បូងផងដែរបាននិយាយថា ​សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) បាន​ការពារការប៉ុនប៉ងជាច្រើនរបស់ពួក Hacker ​កូរ៉េខាងជើង ដែលបានសំដៅលើក្រុមហ៊ុនឱសថមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមទៀតថា សេវាកម្មស៊ើបការណ៍សំងាត់ជាតិ មិនបានបង្ហាញពីទំហំនិងចំនួនប៉ុន្មាន ដែលពួក Hacker បានចូលលុកលុយនោះទេ គ្រាន់តែបាន​បង្ហើបថា សកម្មភាពទាំងនោះមិនបានផ្តល់ផលវិបាកខ្លាំងទេ។

យ៉ាងណាមិញ ព័ត៌មាននេះបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ រវាងសមាជិកសភា និងមន្រ្តីគណៈកម្មាធិការស៊ើបការណ៍សំងាត់ គឺប៉ុន្មានសប្តាហ៍ក្រោយ បន្ទាប់ពីក្រុមហ៊ុន​ Microsoft អាមេរិក បានចោទប្រកាន់ថា ពួក Hacker មានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី និងកូរ៉េខាងជើង ​បានប៉ុនប៉ងលួចចូលក្នុងបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនឱសថចំនួន៧ និងក្រុមហ៊ុនបង្កើតវ៉ាក់សាំងនៅអាមេរិក កាណាដា បារាំង ឥណ្ឌា និងកូរ៉េខាងត្បូង។

គួរបញ្ជាក់​ដែរថា​ សមាជិកសភាលោក Ha Tae-keung នឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើការលួចយកទិន្នន័យនេះតែបន្តកើតមានឡើង៕

កិច្ចជំនួបរវាងនាយកសេវាកម្មស៊ើបការណ៍សំងាត់ជាតិលោក Park Jie Won  និង សមាជិកសភា
កិច្ចជំនួបរវាងនាយកសេវាកម្មស៊ើបការណ៍សំងាត់ជាតិលោក Park Jie Won  និង សមាជិកសភា
សមាជិកសភាលោក Ha Tea-Keung
សមាជិកសភាលោក Ha Tea-Keung
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T