BLOC និង Fincy ចាប់ដៃគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ និង គោលនយោបាយរដ្ឋាភិបាលសម្រាប់ពេលអនាគត

//s9.kh1.co/51/51150d62d0b74dbd5dd3dee4e8e78a0054094580.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

នាព្រឹកថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនដឹកជញ្ចូនរហ័ស BLOC បានសម្រេចនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ គឺការចុះអនុស្សារណៈយោគយល់ ជាមួយនឹង​ក្រុមហ៊ុនហរិញ្ញវត្ថុបច្ចេកវិទ្យារបស់ស៊ីងហ្គាពួរ Fincy ដើម្បីធ្វើសមាហរណកម្មសេវាកម្មទូទាត់ ដើម្បីបង្កើតទំព័រថ្មីសម្រាប់សេវាកម្មដឹកជញ្ចូនរហ័ស BLOC។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនដឹកជញ្ចូនរហ័ស BLOC បានសម្រេចនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ គឺការចុះអនុស្សារណៈយោគយល់ ជាមួយនឹង​ក្រុមហ៊ុនហរិញ្ញវត្ថុបច្ចេកវិទ្យារបស់ស៊ីងហ្គាពួរ Fincy ដើម្បីធ្វើសមាហរណកម្មសេវាកម្មទូទាត់ ដើម្បីបង្កើតទំព័រថ្មីសម្រាប់សេវាកម្មដឹកជញ្ចូនរហ័ស BLOC

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 

Fincy គឺជាក្រុមហ៊ុនហិរញ្ញវត្ថុបច្ចេកវិទ្យា ដែលផ្តល់សេវកម្មទូទាត់បច្ចេកវិទ្យាតាមរយៈកម្មវិធីទូរស័ព្ទដៃ ព្រមទាំងសេវាកម្មជាច្រើនដទៃទៀត។ ចំណែក BLOC គឺជាក្រុមហ៊ុនដឹកជញ្ចូនរហ័សក្នុងស្រុក ដែលផ្តល់សេវាកម្មដឹកជញ្ចូនរហ័ស ដល់អតិថិជនទាំងអស់ដែលបានធ្វើការកុម្ម៉ង់ទំនិញផ្សេងៗ តាមរយៈកម្មវិធី BLOC ដែលមានទំនិញជាច្រើនប្រភេទរួមបញ្ចូលក្នុងកម្មវិធីតែមួយ ដូចជា អាហារ និង ភេសជ្ជៈ នំបុ័ង និង នំខេក ផ្កាស្រស់ គ្រឿងទេសផ្សេងៗ ផលិតផលកុមារ និង ទារក គ្រឿងសម្អាង និង ថែរក្សាស្បែក គ្រឿងអេឡិចត្រូនិច សម្ភារៈផ្ទះបាយ សំបុត្រកំសាន្តផ្សេងៗ ព្រមទាំទំនិញជាច្រើនមុខបន្ថែមទៀត។

កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 

អនុស្សារណៈយោគយល់នេះ នឹងផ្តល់ដល់អ្នកប្រើប្រាស់កម្មវិធីទាំងពីរ Fincy និង BLOC នូវភាពងាយស្រួលបន្ថែមមួយកម្រិតទៀត ពោលគឺ អ្នកប្រើប្រាស់ Fincy អាចធ្វើការកុម្ម៉ង់ទំនិញនានាពីលើកម្មវិធី BLOC ហើយធ្វើការទូទាត់រហ័សតាមរយៈគណនី Fincy ដែលមានភាពងាយស្រួលជាង និងសុវត្ថិភាពជាងការប្រើប្រាស់ក្រដាសប្រាក់។ ហើយលើសពីនោះទៀត គឺអនុស្សារណៈនេះធ្វើឡើងដើម្បីឆ្លើយតបនឹងតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន នៃការរីកចម្រើនឥតឈប់ឈរនៃផ្នែកសេដ្ឋកិច្ច និង សកលភាវូបនីយកម្ម ដែលស្ថិតក្រោមការដឹកនាំប្រកបដោយភាពវ័យឆ្លាតរបស់រដ្ឋាភិបាល ដែលមានចក្ខុវិស័យក្នុងការផ្តល់មុខមាត់ថ្មីដល់កម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា និង​ ឌីជីថល ដែលធុរកិច្ចបែបបច្ចេកវិទ្យា (E-Commerce) នឹងក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងពេលអនាគតដ៏ខ្លី។ បន្ថែមពីលើនោះ គឺការឆ្លុះបញ្ចាំងអំពីភាពផូរផង់នៃវប្បធម៌ និង ប្រពៃណីរបស់ប្រទេសកម្ពុជានៃយើង។

គួរបញ្ជាក់ផងដែរថា កម្មវិធី​ BLOC​​ និង Fincy មិនត្រឹមតែសមស្របក្នុងការប្រើប្រាស់សម្រាប់តែប្រជាជនកម្ពុជានោះទេ តែកម្មវិធីទាំងពីរនេះ ផ្តល់នូវសេវាកម្មដែលងាយស្រួលដល់ជនបរទេស តាមរយៈការបន្ថែមភាសាចិន និង អង់គ្លេស  ដើម្បីធ្វើយ៉ាងណា ឲ្យអ្នកប្រើប្រាស់ក្នុងស្រុកដែលពុំមែនជាពលរដ្ឋកម្ពុជា អាចទទួលបានសេវាកម្មល្អប្រសើរ ដែលងាយស្រួល។

ទាញយក BLOC ឥឡូវតាមរយៈ https://f.bloc.asia/m

ទាញយក Fincy ឥឡូវតាមរយៈ www.fincy.asia/kh

កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
កម្មវិធីចុះអនុស្សារណៈយោគយល់ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T