ប៉ូលិស​បារាំងត្រូវបានផ្អាកពីការងារ និងស្ថិតនៅក្រោមការអង្កេត បន្ទាប់ពីប្រើហឹង្សា​លើ​បុរសជនជាតិស្បែកខ្មៅម្នាក់

//s9.kh1.co/49/49de47f879ccfb3f1c087e53bc1d1c369919cb42.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិស្បែកខ្មៅជនជាតិបារាំងម្នាក់ទាមទាររកយុត្តិធម៌ បន្ទាប់ពីបែកធ្លាយវីដេអូបង្ហាញពីសកម្មភាពហឹង្សារបស់មន្រ្តីប៉ូលីសទៅលើខ្លួនដោយគ្មានមូលហេតុ។

បារាំង៖ យោងតាមសារព័ត៌មាន ABC News បានឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់ បានចេញមុខទាមទាររកយុត្តិធម៌ បន្ទាប់ពីបែកធ្លាយវីដេអូបង្ហាញពីសកម្មភាពហឹង្សារបស់មន្រ្តីប៉ូលីសទៅលើខ្លួនដោយគ្មានមូលហេតុ កាលពីថ្ងៃសៅរ៍កន្លងទៅនៅប្លុកទី១៧ នៃរដ្ឋធានីក្នុងប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូបានបង្ហាញពីមន្រ្តីប៉ូលីសបីនាក់ ដែលបានដើរតាមលោក Michel Zecler ចូលទៅក្នុងស្ទូឌីយោតន្រ្តីរបស់លោក ហើយក៏ចាប់ផ្តើមប្រើហឹង្សាទៅលើរូបលោកភ្លាមៗដោយប្រើដំបងប៉ូលិស និងឧស្ម័នបង្ហូរទឹកភ្នែកមកលើ​រូបលោកដោយគ្មានមូលហេតុ ដែលបង្កឱ្យលោក និងមនុស្ស ៩នាក់ ផ្សេងទៀត ដែលកំពុងថតចំរៀង ត្រូវរងរបួស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានបញ្ជាឱ្យមន្រ្តីប៉ូលិសដែលពាក់ព័ន្ធនៅក្នុងករណីនេះផ្អាកពីការងារ ហើយអធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏កំពុងពិនិត្យមើលទៅលើករណីមួយនេះ និងបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់ពីជនរងគ្រោះផងដែរ។

លោក Michel Zecler ដែលជាជនរងគ្រោះបានគូសបញ្ជាក់ដូច្នេះថា៖

ខ្ញុំចង់យល់ពីមូលហេតុ ដែលខ្ញុំត្រូវបានជនពាក់ឯកសណ្ឋានជាប៉ូលិសរំលោភបំពាន ខ្ញុំចង់បានយុត្តិធម៌ ពីព្រោះខ្ញុំជឿជាក់លើប្រព័ន្ធយុត្តិធម៌ប្រទេសរបស់ខ្ញុំ​។

​Michel Zecler

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron កំពុងជំរុញសេចក្តីព្រាងច្បាប់ថ្មី ដើម្បីរឹតត្បិតមិនឱ្យមានការថតសកម្មភាពនានារបស់ប៉ូលិស ហើយក្នុងនោះក៏បណ្តាលឱ្យមានការតវ៉ាប្រឆាំងពីក្រុមសេរីស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួន ដោយពួកគេព្រួយបារម្ភថា ច្បាប់ថ្មីនេះនឹងជំរុញឱ្យមានការប្រើសកម្មភាពឃោរឃៅជាអនាធិបតេយ្យ ពីសំណាក់មន្រ្តីប៉ូលិសទៅលើប្រជាជនកាន់តែខ្លាំងឡើង៕

បុរសជនជាតិស្បែកខ្មៅ
បុរសជនជាតិស្បែកខ្មៅ
ក្រុមបាតុករ
ក្រុមបាតុករ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T