ភ្នាក់ងារវីង រួមគ្នាទប់ស្កាត់អំពើឆបោក!

//s9.kh1.co/33/33db49b10f7062a76a8b7675146deb9bf33bfe97.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ល្បិចឆបោកតាមហ្វេសបុក ឬតេតាមទូរស័ព្ទឲ្យផ្ញើប្រាក់ដើម្បីទទួលបានរង្វាន់ ឬជាថ្នូរដូរយកកាដូ ឬទំនិញជាដើម ជារឿយៗត្រូវបានភ្នាក់ងារវីង ជួយអន្តរាគមន៍ទាន់ពេល មុនពេលជនរងគ្រោះធ្វើការផ្ទេរប្រាក់ទៅឲ្យជនឆបោកតាមរយៈវីង។

ភ្នំពេញ៖ ល្បិចឆបោកតាមហ្វេសបុក ឬតេតាមទូរស័ព្ទឲ្យផ្ញើប្រាក់ដើម្បីទទួលបានរង្វាន់ ឬជាថ្នូរដូរយកកាដូ ឬទំនិញជាដើម ជារឿយៗត្រូវបានភ្នាក់ងារវីង ជួយអន្តរាគមន៍ទាន់ពេល មុនពេលជនរងគ្រោះធ្វើការផ្ទេរប្រាក់ទៅឲ្យជនឆបោកតាមរយៈវីង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីសប្តាហ៍មុននៃខែវិច្ឆិកានេះ អតិថិជនម្នាក់បានមកភ្នាក់ងារវីង ​នៅក្រុងតាខ្មៅ ដើម្បីផ្ញើប្រាក់ចំនួន៨០០​ដុល្លារ ​ឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយនៅខេត្តសៀមរាប ជាថ្នូរបង់ពន្ធ និងថ្លៃដឹកជញ្ជូនមុនទទួលកាដូដែលមានតម្លៃជាង ២ម៉ឺនដុល្លារ ដែលជនល្មើសអះអាងថាបានផ្ញើមកពីបរទេស។

ភ្នាក់ងារវីង រួមគ្នាទប់ស្កាត់អំពើឆបោក
ភ្នាក់ងារវីង រួមគ្នាទប់ស្កាត់អំពើឆបោក

«មកដល់ភ្លាមគាត់ប្រាប់ខ្ញុំថា គាត់ត្រូវការបង់ថ្លៃដឹកជញ្ជូនឲ្យក្រុមហ៊ុន។ ពេលនោះខ្ញុំក៏សួររកវិក្កយបត្រ និងឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន គាត់ក៏ហុចលេខបុគ្គលធម្មតា ដែលមិនមែនជាលេខក្រុមហ៊ុនទៅវិញ»។ 

សម្តីលោកស្រី សុផា ស្រីអូន

នេះបើតាមឲ្យដឹងពី អ្នកស្រី សុផា ស្រីអូន ដែលជាភ្នាក់ងារវីង ស្លាកយ៊ីហោ ភួង សារ៉ាក់។ ក្រោយពីដឹងថាវាជាករណីឆបោក អ្នកស្រីបានប្រាប់អតិថិជនរបស់ខ្លួនឲ្យទុកប្រាក់វិញភ្លាម។ 

អ្នកស្រីបាននិយាយបន្ថែមទៀតថា៖

«ក្នុងនាមជាអ្នកផ្តល់សេវាវីង ការធានាសុវត្ថិភាព និងផ្តល់សេវាល្អដល់អតិថិជន វាជាតួនាទីរបស់ខ្ញុំ»។

  សម្តីលោកស្រី សុផា ស្រីអូន

អ្នកស្រីបានបន្តថា  គាត់តែងតែយកចិត្តទុកដាក់តាមដានព័ត៌មានទាំងឡាយ ដែលក្រុមហ៊ុនវីងបានចែករំលែក និងបានប្រកាន់ខ្ជាប់ខ្ជួនពីនីតិវិធីរបស់ក្រុមហ៊ុន ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។

ថ្មីៗនេះ មានអំពើឆបោកស្រដៀងគ្នាមួយចំនួនបានកើតឡើង តែដោយសារមានកិច្ចសហការល្អរវាងភ្នាក់ងារវីង និងបុគ្គលិកវីង អំពើឆបោកទាំងនោះត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ភ្នាក់ងារវីង និងបុគ្គលិកវីងបានកំពុងធ្វើការរួមគ្នាយ៉ាងស្អិតរមួត ដើម្បីធានាពីសុវត្ថិភាពជូនដល់អតិថិជន។

ជាចុងក្រោយ អ្នកស្រីសំណូមពរដល់អតិថិជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលផ្ទេរប្រាក់ទៅអ្នកទទួលដែលយើងមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៕

ភ្នាក់ងារវីង រួមគ្នាទប់ស្កាត់អំពើឆបោក
ភ្នាក់ងារវីង រួមគ្នាទប់ស្កាត់អំពើឆបោក
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T