តើបញ្ហាស្នេហារបស់អ្នកទាំង២យ៉ាងម៉េចហើយ ទើប អេដ វីន បង្ហោះសារទៅកាន់គូស្នេហ៍បែបនេះ?

//s9.kh1.co/d4/d45e1b67893c614ac816d03870c1be8c8484ee4f.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

តើបញ្ហាស្នេហារបស់អ្នកទាំង២យ៉ាងម៉េចហើយ ទើប អេដ វីន បង្ហោះសារទៅកាន់គូស្នេហ៍បែបនេះ?

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវតារាសម្ដែងតែកំពុងទទួលបានការគាំទ្រយ៉ាងច្រើន និងឆក់បានតំណែងតួឯករហូតមកនោះគ្មាននណាក្រៅពីលោក អេដ វីន នោះទេ។ លោកមិនត្រឹមតែមានទេពកោសល្យនោះទេ តែលោកក៏មានរូបរាងខ្ពស់ស្រលះ សាច់សខ្ចី និងសាច់ដុំកង់ៗទៀតផង។ ហើយរូបលោកក៏មានម្ចាស់បេះដូងរួចទៅហើយ ជារឿយៗលោកតែងតែបង្ហោះសារ និងរូបភាពយ៉ាងផ្អែមល្ហែមទៅកាន់គូរស្នហ៍របស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីថ្មីៗនេះ លោក អេដ វីន និងគូស្នេហ៍ហាក់មានបញ្ហានឹងគ្នា រហូតដល់ខាងស្រីប្រើពាក្យបែក ចំណែកឯលោកវិញបានបង្ហោះសារសោកសៅថែមទៀត។

តួយ៉ាងកាលពីបុ៉ន្មានម៉ោងមុននេះ  រឿងរ៉ាវស្នេហាលោក និងគូស្នេហ៍ហាក់មិនទាន់ត្រូវគ្នានោះទេ ទើបលោកបានបង្ហោះសារយ៉ាងមានអត្ថន័យទៅកាន់គូស្នេហ៍ ដោយក្នុងនោះលោកបានបង្ហោះសារបែបនេះ " កាលពិត ពេលគិតថាខ្លួនឯងខុស ហើយមិនហ៊ាន ជួបមុខគាត់ដែរ តែបើព្រមបែកពីគាត់ តើបាននាក់ណាមើលថែគាត់ តើបាននាក់ណាជូនគាត់ញុំអី តើបាននាក់ណាជូនគាត់មកផ្ទះពេលស្រវឹង តើបាននាក់ណាអោយគាត់ជេ តើបាននាក់ណាមកទ្រាំនៅជាមួយមនុស្សនិស្សយ័ ចាស់តែអាយុទេ តែលប់លប់ ឡិឡក់ ជាងក្មេងទៀតដូចគាត់ តែទាំងអស់នេះខ្ញុំធ្វើបាន ហើយធ្វើបានយ៉ាងល្អទៀតសុំ។

លោកក៏បានបន្តថា "សួរទៅចែតិច ចែដឹងហើយថាពេលចែខឹង តើនាក់ណាហ៊ាននៅជិតចែ ស្លូតៗទេ តែបើខឹងគឺបន្ទប់ខ្ញុំ ត្រីខ្ញុំ កញ្ចក់ផ្ទះខ្ញុំ ងាប់និងខ្ទិចអស់ហើយ ពេលគាត់ខឹង ទើបខ្ញុំសុខចិត្តថយមួយជំហ៊ាន ចាំគាត់ត្រជាក់ចិត្តសិន! អូន កុំទៅណាអី បើដឹងខ្លួនថា អូនពិបាក ពេលគ្មានបងនៅជិត ហើយបើគ្មានអូន បងសុខចិត្តទៅបួសហើយ ! ជូនដល់ប្រពន្ធខ្លា"។

សារនេះដែរ លោកហាក់បានបញ្ជាក់ចង់ឱ្យគូស្នេហ៍ត្រូវរូវជាមួយខ្លួនវិញ ហើយក៏ដឹងថាខ្លួនមានកំហុសដែរ។ ក្រៅពីនេះមានអ្នកគាំទ្រជាច្រើនជូនពរលោកឱ្យត្រូវគ្នាជាមួយគូស្នេហ៍វិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T