ម៉េចចឹង? ប្រធានាធិបតីប្រេស៊ីល បដិសេធមិន​ចាក់វ៉ាក់សាំងកូវីដ​១៩

//s9.kh1.co/f3/f34df2c4bd989110c159d1e431132b9cde29372a.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រកាសបដិសេធមិនទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដោយហាក់មានមន្ទិលសង្ស័យចំពោះកម្មវិធីចាក់វ៉ាក់សាំងនេះ

ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកនឹងមិនចាក់វ៉ាក់សាំងកូវីដ១៩​ទេ ដែលការលើកឡើងនេះ ហាក់បង្ហាញពីមន្ទិលសង្ស័យរបស់លោក ចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ក្នុងប្រទេសប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន ប្រេស៊ីល​គឺជាប្រទេសដែលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ច្រើនជាងគេលំដាប់ទី២ នៅលើពីភពលោក ដោយសារការមើលស្រាលរបស់លោក Bolsonaro ​ទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ហើយប្រធានាធិបតីប្រេស៊ីលរូបនេះ បាន​គូសបញ្ជាក់ដូច្នេះថា៖

ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនឹង​មិនចាក់់វ៉ាក់សាំងកូវីដ១៩ឡើយ។ ហើយនេះគឺជាសិទ្ធិរបស់ខ្ញុំ។

Jair Bolsonaro

គួរឱ្យដឹងដែរថា ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ​ធ្លាប់​បានលើកឡើងម្តងហើយម្តងទៀត ថាប្រជាជនប្រេស៊ីលនឹងមិនចាំបាច់ ត្រូវតែទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលដែល​វាត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនោះទេ។ បន្ថែមពីនេះ គឺកាលពីខែតុលាកន្លងទៅ លោកក៏ធ្លាប់បានសរសេរលេងសើចនៅលើបណ្តាញសង្គម Twitter ថាការចាក់វ៉ាក់សាំងនឹងតម្រូវសម្រាប់តែ​សុនកចិញ្ចឹមរបស់លោកតែប៉ុណ្ណោះ៕

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro
ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនលំដាប់ទី២ នៅក្នុងពិភពលោក
ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនលំដាប់ទី២ នៅក្នុងពិភពលោក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T