ហាងទំនិញនៅជប៉ុនដាក់មនុស្សយន្តរំលឹកភ្ញៀវឱ្យពាក់ម៉ាស់ (មានវីដេអូ)

//s9.kh1.co/18/18af370e94ec05fc110ff7549b5829f717e33a7a.png
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ហាងទំនិញមួយបានចាត់វិធានការរក្សាគម្លាតព្រមទាំងពាក់ម៉ាស់។

ជប៉ុន៖ ពេលខ្លះការសុំឱ្យអ្នកណាម្នាក់ពាក់ម៉ាស់គឺមិនមែនងាយស្រួលនោះទេ ព្រោះគេអាចនឹងមានប្រតិកម្មមិនចូលចិត្ត ដូច្នេះហាងមួយនៅប្រទេសជប៉ុនបានយកមនុស្សយន្តមកដាក់ហាងរបស់ខ្លួន ដើម្បីធានាថាអតិថិជនរបស់ពួកគេពាក់ម៉ាស់ក្នុងកំឡុងពេល Covid-19 កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូបង្ហាញដោយអ្នកបង្កើតមនុស្សយន្តនេះ វាបាននិយាយថា៖ «ខ្ញុំសុំទោសដែលរំខានអ្នក ប៉ុន្តែសូមពាក់ម៉ាស់ផង»។ វាក៏និយាយថា៖ «អរគុណសម្រាប់ការយោគយល់» នៅពេលអតិថិជនធ្វើតាម ដោយឱនក្បាលគោរពទៅអតិថិជនទាំងនោះ។

មនុស្សយន្តដែលមានរហស្សនាមថា “Robovie” ត្រូវបានគេដាក់នៅហាងកីឡាមួយក្នុងទីក្រុងអូសាកា ក្នុងការពិសោធន៍មួយដោយវិទ្យាស្ថានស្រាវជ្រាវ ATR ដែលមានមូលដ្ឋាននៅក្យូតូ ដែលជាកន្លែងបង្កើតមនុស្សយន្តនេះ។

មនុស្សយន្ត Robovie ប្រាប់ភ្ញៀវនៅក្នុងហាង
មនុស្សយន្ត Robovie ប្រាប់ភ្ញៀវនៅក្នុងហាង

កាមេរ៉ានិងស្កេនឡាស៊ែររបស់វាអាចរកឃើញមនុស្សដែលមិនពាក់ម៉ាស ឬឈរជិតគ្នាក្នុងពេលតម្រង់ជួរ។ ក្នុងករណីនេះវាស្នើសុំឱ្យពួកគេឈរដោយឃ្លាតពីគ្នា។ ក្រៅពីប្រាប់ឱ្យអតិថិជនរក្សាគម្លាតពីគ្នាហើយ Robovie ក៏អាចនាំអតិថិជនទៅរកទំនិញដែលពួកគេចង់រកនៅក្នុងហាងផងដែរ។

ប្រទេសជប៉ុនមានការឆ្លងរីករាលដាលវីរុសកូរ៉ូណាតិចតួចប៉ុណ្ណោះ បើទោះបីជាមានករណីកើនឆ្លងឡើងដល់ 2,201 ដែលត្រូវបានកត់ត្រាទូទាំងប្រទេសកាលពីថ្ងៃពុធ៕

មនុស្សយន្តRobovie អរគុណភ្ញៀវនៅក្នុងហាង
មនុស្សយន្តRobovie អរគុណភ្ញៀវនៅក្នុងហាង

អាចចូលទៅមើលវីដេអូតាម link ខាងក្រោមនេះបាន៖

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T