សម្រាប់​សិស្ស​ក្រីក្រ! ក្រសួង​ទេស​ចរណ៍​ផ្តល់​អាហា​រូប​ករណ៍ ១០០​% លើ​ជំនាញ​ទេស​ចរណ៍​ និង​បដិ​សណ្ឋារកិច្ច

//s9.kh1.co/fd/fd9998db0c16b438a1791ba14d4a99ee847ca8a6.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ការជ្រើសរើសនេះ គឺសម្រាប់យុវជន និងសិស្សដែលពុំមានលទ្ធភាពបន្តការសិក្សា និងមានចំណាប់អារម្មណ៍បន្តសិក្សា​លើ​ជំនាញ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ក្រសួងទេសចរណ៍ថ្មីៗ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសយុវជន និងសិស្សចូល​រៀនដោយឥត​បង់ថ្លៃ​នៅ​សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា២០២០-២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើសនេះ គឺសម្រាប់យុវជន និងសិស្សដែលពុំមានលទ្ធភាពបន្តការសិក្សា និងមានចំណាប់អារម្មណ៍​បន្តសិក្សា​លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីចូលរៀនដោយឥតបង់ថ្លៃ (អាហារូបករណ៍១០០%) ចំនួន ១៧៥​កន្លែង​ លើជំនាញក្នុងសេវាកម្មសណ្ឋាគារ និងជំនាញភាសាចិន។

ចំណែកលក្ខខណ្ឌនៃការជ្រើសរើស៖ យុវជនត្រូវមានអាយុចន្លោះពី ១៧ ដល់ ២៥ឆ្នាំ មានលិខិតបញ្ជាក់​ភាពក្រីក្រ​ពីអាជ្ញាធរមូលដ្ឋាន មានចំណេះ​ដឹងភាសាអង់គ្លេសមូលដ្ឋាន អត្តចរិតល្អ យ៉ាងហោចណាស់មានមាន​សញ្ញាបត្រ​បឋមភូមិ (ថ្នាក់ទី៩) ដែលបញ្ជាក់ពីស្ថាប័នអប់រំ និងមានចំណុចមួយចំនួនទៀត។

សូមអានសេចក្តីលម្អិតខាងក្រោម៖

https://s9.kh1.co/__image/w=650,h=933,q=100/13/137b26c4dcb5843d4efdf5ac099c546c29bd5092.png
https://s9.kh1.co/__image/w=650,h=926,q=100/83/83c03867bc59de312a33410ee3dce41b909fcea9.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T