ពលរដ្ឋរស់នៅទីក្រុងមួយរបស់ស៊ុយអែត ភ្ញាក់ផ្អើលពេលបានឃើញផ្ទៃមេឃពណ៌ស្វាយ យ៉ាងចម្លែក (មានវីដេអូ)

//s9.kh1.co/64/64b96092d612f93cd442e2b201c13375f930f11c.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ពលរដ្ឋរស់នៅទីក្រុង Trelleborg ភាគខាងត្បូងនៃប្រទេសស៊ុយអែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលផ្ទៃមេឃក្នុងតំបន់របស់ពួកគេ ប្រែទៅជាពណ៌ស្វាយដ៏ចម្លែកនៅពេលយប់។

ស៊ុយអែត៖ ថ្មីៗនេះ ពលរដ្ឋរស់នៅទីក្រុង Trelleborg ភាគខាងត្បូងនៃប្រទេសស៊ុយអែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលផ្ទៃមេឃក្នុងតំបន់របស់ពួកគេ ប្រែទៅជាពណ៌ស្វាយដ៏ចម្លែកនៅពេលយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹង ពន្លឺពណ៌ស្វាយនេះ បានជះចេញពីកសិដ្ឋានប៉េងប៉ោះមួយកន្លែង ក្នុងទីក្រុង Gislov ដែលនៅមិនឆ្ងាយពីទីក្រុង Trelleborg ប៉ុន្មានឡើយ។ ហើយពន្លឺពណ៌ស្វាយនោះ គឺបណ្ដាលមកពីប្រព័ន្ធភ្លើងបំភ្លឺ LED បែបសន្សំសំចៃថាមពលថ្មី ដែលបានតំឡើងនៅក្នុងកសិដ្ឋានដ៏ធំរបស់ប្រទេសនេះ។ ហើយគេជឿថាពន្លឺរបស់វា នឹងជួយឲ្យដំណាំរបស់ពួកគេលូតលាស់កាន់តែល្អ និងអាចពង្រីករដូវដាំដុះផងដែរ។

តែទោះជាយ៉ាងណាក្ដី អ្នកស្រុករស់នៅទីក្រុង Gislov រហូតដល់ទីក្រុង Trelleborg បានត្អូញត្អែរអំពីអំពូលភ្លើងនោះ ដោយសារតែពន្លឺរបស់វា បានចាំងចូលក្នុងផ្ទះរបស់ពួកគេពេលយប់។ ហើយនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងកសិដ្ឋានក៏បានចាប់ផ្ដើមបិទអំពូលភ្លើងនៅចន្លោះម៉ោង ៥ល្ងាច ដល់១១យប់ផងដែរ។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងផ្នែកបរិស្ថានប្រចាំទីក្រុងTrelleborg បាននិយាយថា នាយកដ្ឋានរបស់ពួកគេ ក៏គ្រោងនឹងចាត់វិធានការ ដើម្បីការពារការរំខានផ្សេងៗផងដែរ៕

គួរឲ្យដឹងថា អ័ព្ទពណ៌ស្វាយបែបនេះ ភាគច្រើនត្រូវបានគេមើលឃើញ នៅពេលដែលមានពពកក្រាស់តែប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
ផ្ទៃមេឃពណ៌ស្វាយ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T