អ៊ីយ៉ា​! G-Devith​ ទើប​​តែ​​ទិញ​​កាដូ «នាឡិកា​ដាំពេជ្រ​» ជូន​​ខ្លួន​​ឯង​ ​មានតម្លៃ​​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ (មានវីដេអូ) ​

//s9.kh1.co/1a/1aa254dc5cea1af684e94bc39efb90ed9214cbcd.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ៊ីយ៉ា! G-Devith ទើបតែទិញកាដូជូនខ្លួនឯង ដែលមានតម្លៃថ្លៃរហូតដល់ទៅ...

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងរ៉េប ជី ដេវីត ហាក់មានសន្ទុះ​ទីផ្សារ​​​កាន់តែ​ខ្លាំង​ឡើងៗ ទោះបីរយៈពេលប៉ុន្មានខែនេះ លោកមិនទាន់មានបទចម្រៀងថ្មីៗក៏ដោយ ប៉ុន្តែ​សង្កេត​ឃើញ​ថា លោកពិតជាមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារថ្មីៗយ៉ាងច្រើនជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះផងដែរ សម្រាប់ភាពហ៊ឺហារ និងជីវភាពរបស់លោកក៏មិនណយដែរ ខណៈបច្ចុប្បន្ននេះ​ លោកមាន​ទាំង​ផ្ទះល្អ ឡានទំនើបៗ ទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ ទៅតាមក្តីប្រាថ្នារបស់លោកផងដែរ ខណៈអាយុលោក មិនទាន់ចូល ៣០​ឆ្នាំ​។

ជាក់ស្តែងកាលពីប៉ុន្មាននាទីមុននេះ តារាចម្រៀងរូបនេះទើបនឹងបង្ហោះវីដេអូខ្លីមួយ បង្ហាញពីនាឡិកាម៉ាកល្បីមួយ ជាកាដូ​ដែលលោកបានទិញជូនខ្លួន​ឯង។ ហើយលោកក៏បានបន្តថា កាដូនេះគឺជាកាដូលើកទឹកចិត្តខ្លួនឯង​ដែលបាន​ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ព្រមទាំងជំនះនូវរាល់ឧបសគ្គស្ទើរតែរាល់ថ្ងៃ។ ក្នុងវីដេអូនោះផងដែរ លោក  ជី ដេវីត ​ក៏​បាន​​បញ្ជាក់​ច្បាស់ៗផងដែរ ពីតម្លៃរបស់នាឡិកាដាំពេជ្រនេះ មានតម្លៃរហូតដល់ទៅ 12,300 ដុល្លារឯណ្ណោះ៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
 ជី ដេវីត
នាឡិកាពេជ្រដាំត្បូងរបស់ ជី ដេវីត
នាឡិកាពេជ្រដាំត្បូងរបស់ ជី ដេវីត
ងួន ចាន់ដេវីត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T