ជឿទេថា ប៉េងប៉ោះ ជួយព្យាបាលមុន និងជួយរឿងមួយចំនួនទៀត?

//s9.kh1.co/f2/f253295e9c539c87c0acfe8fac8733f44598db57.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប៉េងប៉ោះមិ នត្រឹមតែអាចយកមកធ្វើជាម្ហូបដ៏ឆ្ងាញ់ពិសារទេ តែវានៅមានតួនាទីពិសេសក្នុងការថែរក្សាសម្រស់និងសុខភាពបានទៀតផង។

អ្នកជំនាញនិយាយថា ការទទួលទានប៉េងប៉ោះ មិនត្រឹមតែអាចជួយថែរក្សាស្បែកឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចដើរតួជាភ្នាក់ងារកម្ចាត់ជាតិពុល និងជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺលើសឈាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sonia Narang អ្នកជំនាញសុខភាពនៅ Oriflame India និង Mehar Rajput អ្នកជំនាញផ្នែកអាហារបំប៉ន និងចំណីអាហារនៅ Fitpass បានរៀបរាប់ពីអត្ថប្រយោជន៍របស់ប៉េងប៉ោះដូចខាងក្រោម៖

១. ប៉េងប៉ោះគឺជាប្រភពនៃវីតាមីន C វីតាមីន K ជាតិដែក ប៉ូតាស្យូម និងសារធាតុចិញ្ចឹមផ្សេងៗទៀតជាច្រើន។ ជាមធ្យមប៉េងប៉ោះមួយស្មើនឹង ២២ កាល់ឡូរី ខ្លាញ់ ០ ក្រាម កាបូអ៊ីដ្រាត ៥ ក្រាម ជាតិសរសៃ ១ ក្រាម ប្រូតេអ៊ីន ១ ក្រាម, និងសូដ្យូម ៥ ក្រាម។

រូបដំណាង
រូបដំណាង

២- ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មមួយហៅថា លីកូប៉ែន (Lycopene) ដែលអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចជា កាត់បន្ថយជាតិកូឡេស្តេរ៉ុល ជំនួយសុខភាពភ្នែក និងធ្វើឲ្យស្បែកមានសុខភាពល្អ។

៣- ប៉េងប៉ោះ ត្រូវបានគេចាត់ទុកថា មានអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្បែកមុខ និងសក់របស់អ្នក ព្រោះវាមានផ្ទុកសារធាតុសំខាន់ៗរបស់ Carotenoids ជាច្រើន ដូចជាអាល់ហ្វា - បេតាការ៉ូទីន (Alpha-Beta Carotene) លូទីន (Lutein) និងលីកូប៉ែន (Lycopene)។ ក្រៅពីនេះ លីកូប៉ែនមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត ដែលអាចជួយក្នុងការបង្រួមរន្ធញើស។ ការបរិភោគអាហារ ដែលមានជាតិលីកូប៉ែនខ្ពស់ដូចជាផ្លែប៉េងប៉ោះ អាចជួយកាត់បន្ថយការខូចខាតស្បែកដែលបណ្តាលមកពីកាំរស្មី UV-A បានទៀតផង។

រូបដំណាង
រូបដំណាង

៤. ប៉េងប៉ោះ ក៏អាចជាភ្នាក់ងារដ៏អស្ចារ្យសម្រាប់ព្យាបាលមុនក្បាលខ្មៅផងដែរ។ គ្រាន់តែយកចំណិតប៉េងប៉ោះមកត្រដុសនៅលើកន្លែងដែលមានមុន រួចលាងទឹកចេញ ជាការស្រេច។

៥. ជួយជួសជុលកោសិកាស្បែកដែលខូច និងស្រអាប់ដោយសារពន្លឺព្រះអាទិត្យ។ យកម៉ាស់ប៉េងប៉ោះដែលកិនម៉ត់ មកលាបលើស្បែករបស់អ្នកហើយទុកចោល ១៥ នាទី រួចលាងសម្អាតចេញដោយទឹកត្រជាក់។ អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកមានសភាពស្រស់ស្អាត និងស្រស់ស្រាយជាងមុន។

៦- ប៉េងប៉ោះ ក៏មានតួនាទីពិសេសក្នុងការកម្ចាត់មុនដែរ។ វីតាមីន A, C, K និងជាតិអាស៊ីតដែលមាននៅក្នុងប៉េងប៉ោះ ជួយទៅកាត់បន្ថយ និងបំបាត់មុនលើផ្ទៃមុខរបស់អ្នកបានដោយគ្រាន់តែយកសាច់វាមកលាបលើស្បែកមុខរបស់អ្នក ហើយលាងសម្អាតវាចោលបន្ទាប់ពី ១០ នាទី អ្នកនឹងឃើញលទ្ធផលភ្លាមៗ។

រូបដំណាង
រូបដំណាង

៧-ការញុំាំប៉េងប៉ោះជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យ ក្នុងការកើតជំងឺលើសឈាម ព្រោះប៉េងប៉ោះសំបូរទៅដោយប៉ូតាស្យូម។ ការបន្ថែមបរិមាណប៉ូតាស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារ ជួយកាត់បន្ថយការខ្សោះជាតិទឹក និងការហើមមុខបាន។

រូបដំណាង
រូបដំណាង

៨- ប៉េងប៉ោះមិនត្រឹមតែមានជាតិកាឡូរីទាបទេ តែវាថែមទាំងសម្បូរជាតិកាកសរសៃច្រើនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវសារធាតុអាល់ហ្វា-អាស៊ីតលីប៉ូអ៊ីក (Alpha-Lipoic Acid) យ៉ាងច្រើន ដែលជាសារធាតុដ៏សំខាន់ជួយប្រឆាំងជាតិអុកស៊ីតកម្ម៕

Choeng Vouchly
ជឹង វួចលី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T