ក្រុមហ៊ុន Walt Disney គម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួន ជាង៣ម៉ឺន​នាក់ ដោយសារកូវីដ១៩

//s9.kh1.co/d3/d3d02e006339d2d6401264711ca6b6bfa2200d98.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បុគ្គលិកចំនួន ៣២,០០០ នាក់គ្រងនឹងត្រួវបានបញ្ឈប់នៅចុងខែមីនាឆ្នាំ ២០២១ បើជំងឺកូវីដ១៩ នៅតែបន្តធ្វើការខូចខាតក្នុងការរកចំណួលដល់ឧទ្យាននិងកន្លែងកម្សាន្តរបស់ Disney

កាលីហ្វ័រញ៉ា៖  បុគ្គលិកចំនួន ៣២,០០០នាក់ គ្រោងនឹងត្រួវបានបញ្ឈប់ពីការងារ នៅចុងខែមីនាឆ្នាំ ២០២១ បើជំងឺកូវីដ១៩ នៅតែបន្តធ្វើការខូចខាតដល់ការរកចំណួលដល់ឧទ្យាន និងកន្លែងកម្សាន្តរបស់ Disney ។ យោងតាមសេចក្តីប្រកាស ផែនការបញ្ឈប់នេះ ត្រូវបានបញ្ចូនឯកសារទៅកាន់គណៈកម្មការទីផ្សារមូលប័ត្រអាមេរិក ​កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Disney ក៏ធ្លាប់បានព្រមានផងដែរថា ខ្លួនអាចនឹងត្រូវបង្ខំឱ្យបញ្ឈប់ការផ្តល់ភាគលាភនាពេលអនាគត កាត់បន្ថយឬមិន​ផ្តល់ប្រាក់ចូលនិវត្តន៍ ក៏ដូចជាប្រាក់ចូលនិវត្តន៍ផ្នែកវេជ្ជសាស្ត្រដល់បុគ្គលិកផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏អាចនឹងកាត់បន្ថយការវិនិយោគលើ ផលិតផលភាពយន្ត និងបង្កើនការបញ្ឈប់ការងារ ឬបញ្ឈប់បុគ្គលិកចាស់ៗបន្ថែមទៀត។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Disney បានខាតបង់ប្រាក់ចំនួន ២,៥​ ពាន់លានដុល្លារគិតត្រឹមខែតុលា ២០១៩​ ដល់ខែកញ្ញា ២០២០ ផ្ទុយស្រឡះទៅនឹងឆ្នាំ ២០១៨ ដែលរកចំណូលបានរហូតដល់ទៅ ១០,៤ ពាន់លានដុល្លារ៕

ទិទ្ឋភាព Disney land មើលពីក្រៅ
ទិទ្ឋភាព Disney land មើលពីក្រៅ
ទិទ្ឋភាព Disney land មើលពីក្រៅអំឡុងពេល កូវីត១៩
ទិទ្ឋភាព Disney land មើលពីក្រៅអំឡុងពេល កូវីត១៩
ទិទ្ឋភាព Disney land មើលពីក្រៅអំឡុងពេល កូវីត១៩
ទិទ្ឋភាព Disney land មើលពីក្រៅអំឡុងពេល កូវីត១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T