កាន់តែសិក្សា កាន់តែដឹងថា ភពអង្គារធ្លាប់មានព្រឹត្តិការណ៍ទឹកជំនន់ដ៏ធំ ខុសពីឥឡូវស្ងួតហួតហែង

//s9.kh1.co/68/68b2fc991367249b53a62eaeb031e33a4345df97.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ទួលកំពីកកំពកទាំងនេះគឺជាទ្រង់ទ្រាយភូគព្ភសាស្ដ្រដ៏ធំមួយ ដែលមានដីល្បាប់ ដែលដុះខ្ពស់ទាបដូចរលក។

បរទេស៖ ភពអង្គារគឺជាភពមួយដែលស្ងួតហួតហែងនៅសព្វថ្ងៃនេះ ប៉ុន្តែបើយើងកាន់តែសិក្សា យើងកាន់តែដឹងអំពីអតីតកាលរបស់ភពនេះ ដែលធ្លាប់មានទឹកហូរ។ ការរកឃើញថ្មីមួយពីយាន Curiosity បានបង្ហាញនៅចំណុចទឹកជំនន់ដ៏ធំ កាលពីអតីតកាលនៅលើភពអង្គារ។ អង្គការណាសាមិនអាចមើលឃើញភស្ដុតាងទាំងនេះពីលើអាកាសទេ ប៉ុន្តែយានធ្វើដំណើរលើភពអង្គារ Curiosity អាចធ្វើការកំណត់បាន តាមរយៈការស្កេនភូគព្ភសាស្ដ្រ នៅលើផ្ទៃដីភពនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យាន Curiosity បានចុះចតលើភពក្រហមនេះ តាំងពីឆ្នាំ២០១២ ដោយប្រើឧបករណ៍ជាច្រើន ដើម្បីថតយកគំរូនិងវិភាគផ្នែកតូចៗនៃភពអង្គារ។ រូបភាពបានចាប់យកតំបន់រណ្ដៅ Gale Crater ដែលមានទួលកំពីកកំពក។ យោងតាមការស្រាវជ្រាវថ្មីបានបង្ហាញថា ទួលកំពីកកំពកទាំងនេះគឺជាទ្រង់ទ្រាយភូគព្ភសាស្ដ្រដ៏ធំមួយ ដែលមានដីល្បាប់ ដែលដុះខ្ពស់ទាបដូចរលក។

តំបន់រណ្ដៅ Gale Crater ដែលមានទួលកំពីកកំពក
តំបន់រណ្ដៅ Gale Crater ដែលមានទួលកំពីកកំពក

គ្រោះមហន្តរាយទឹកជំនន់គឺជាព្រឹត្តិការណ៍តែមួយគត់ ដែលអ្នកវិទ្យាសាស្ត្រដឹងថា អាចបង្កើតបានលក្ខណៈទ្រង់ទ្រាយដូចនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ចំណុចជាច្រើនត្រូវបានបង្កើតបន្ទាប់ពីរណ្ដៅ Gale Crater នេះ។ ក្នុងពេលមួយបន្ទាប់ពីការជះឥទ្ធិពល កាលពី៤ពាន់លានឆ្នាំមុន ភពអង្គារមានសភាពក្ដៅហើយសើម។ ភ្លៀងបានធ្លាក់ចុះពេញភពទាំងមូល ដែលបណ្ដាលឲ្យមានទឹកជំនន់មកតំបន់រណ្ដៅ Gale Crater នេះ។

អ្នកវិទ្យាសាស្ត្រជឿថា ទឹករាវគឺចាំបាច់សម្រាប់ជីវិត ហើយវត្តមាននៃទឹកនៅលើភពអង្គារអាចជួយបង្ហាញផ្លូវ សម្រាប់ជាភស្ដុតាងនៃជីវិតក្រៅភព។ យាន Curiosity អាចនឹងនាំយើងមកដល់ចំណុចនេះ ហើយមិនតែប៉ុណ្ណោះយានមួយទៀត ឈ្មោះថា Perseverance នឹងមកដល់ភពនេះនៅឆ្នាំក្រោយ ដើម្បីជួយការសិក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T