មានបញ្ហាអ្វីបណ្តាលឲ្យ Patricia មកជំនួសតំណែង Ice Preechaya ភ្លាមៗបែបនេះ?

//s9.kh1.co/70/70b34cb9bf77af45e3f7e3b2555f62a8ec7e0733.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មានបញ្ហាអ្វីបណ្តាលឲ្យ Patricia មកជំនួសតំណែង Ice Preechaya ភ្លាមៗបែបនេះ?

ថៃ៖ បើយោងតាមប្រភពព័ត៌មានកម្សាន្តថៃបានឲ្យដឹងថា តារាស្រី Patricia Good បានចូលមកជំនួសតំណែងតារាស្រី Ice Preechaya ភ្លាមៗនៅក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ គឺរឿង «Pom Sanaeha»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្តទៀតថា សម្រាប់រឿងភាគថ្មីៗនេះគឺបានចាប់ផ្តើមថតហើយ ប៉ុន្តែដោយសារ Ice Preechaya មានបញ្ហាសុខភាព ទើបតម្រូវឲ្យផ្លាស់ប្តូរតួភ្លាមៗបែបនេះ។ ដោយ Patricia Good បានក្លាយជាតួឯកស្រីជំនួសដោយ Ice Preechaya និងត្រូវសម្តែងជាមួយតួ​ឯកប្រុសគឺលោក Great Warintorn

យ៉ាងណាមិញ នៅក្នុងរឿងភាគនេះ Patricia នឹងសម្តែងជាតួស្រីដែលមានសម្រស់ស្រស់ស្អាត មានចំណេះដឹង ប្រាជ្ញាវៃឆ្លាត និងជានារីទើបត្រលប់មកពីស្រុកក្រៅ។ ហើយគួរបញ្ជាក់ផងដែរថា សម្រាប់រឿង «Pom Sanaeha» ជារឿងភាគថ្មី ដែលថតឡើងវិញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ មានចំណងជើងថា «Plerng Payu» ដែលជាការសម្តែងដោយ Oil Thana និង Aum Patchrapa

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Ice Preechaya
Ice Preechaya
Ice Preechaya ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
Ice Preechaya ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
Patricia Good
Patricia Good
Great Warintorn
Great Warintorn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T