ភ្នំពេញ ៖ ព្រះសំរិទ្ធទម្ងន់ ៤៥គីឡូក្រាម ដែលបានបាត់ពីវត្ដសំបួរមាស ស្ថិតនៅភូមិ សំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ អស់រយៈពេលជិត មួយ សប្ដាហ៍មក នោះ ឥឡូវត្រូវបាននគរបាលព្រហ្មទណ្ឌកំរិត ធ្ងន់ក្រសួងមហាផ្ទៃ សហការជាមួយនគរ បាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានិភ្នំពេញ ស្រាវជ្រាវរកឃើញហើយ ស្ថិតនៅផ្ទះលេខ ៤៣បេ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះអ្នកស្រី សៀង ហ៊ាង ដែលត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះ អាសន្ន ដើម្បីសួរនាំនោះ បាននិយាយថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ មាន បុរសម្នាក់ បានយករូបចម្លាក់ព្រះសំរិទ្ធនេះ មកផ្ញើនឹងផ្ទះរបស់អ្នកស្រី ដោយមិនទាន់ ដឹងមូលហេតុ រួចហើយបុរសរូបនោះ ក៏បាន ចាកចេញទៅវិញតែម្ដង។ យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះមិនត្រូវបានសមត្ថកិច្ចដោះលែង ឡើយ បើទោះបីឆ្លើយដោះសារថា មិនជាប់ ពាក់ព័ន្ធនឹងករណីនេះក៏ដោយ។

ព្រះចៅអធិការ វត្ដសំបួរមាស ព្រះនាម តុង ពិសី បានមានសង្ឃដីកាថា ព្រះអង្គសំរិទ្ធ ទម្ងន់ ៤៥គីឡូក្រាមនេះ ដែលទុកនៅសាលា ឆាន់សម្រាប់គោរពបូជា ត្រូវជនមិនស្គាល់ មុខលួចយកទៅបាត់ ឥឡូវនេះទើបរកឃើញ នៅខណ្ឌចំការមន។

សូមបញ្ជាក់ថា រូបចម្លាក់ព្រះសំរិទ្ធមួយ អង្គដែលមានទម្ងន់រហូតទៅដល់៤៥គីឡូ ក្រាម និងមានកំពស់ ៨តឹក ទទឹង៨តឹក ត្រូវ បានព្រះសង្ឃ និងតាអាចារ្យមាន សង្ឃដីកា ថា បានបាត់ពីវត្ដសំបួរមាស កាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី០១ខែមេសា ឆ្នាំ២០១២ ដោយពុំទាន់ដឹងមូលហេតុ។

តាអាចារ្យ យុង យ៉ុង បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា រូបចម្លាក់ព្រះ សំរិទ្ធដែលមានទម្ងន់ ៤៥គីឡូក្រាម កំពស់ ៨តឹក ទទឹង៨តឹក គឺជារូបចម្លាក់ដែលស្ថិត នៅក្នុងវត្ដតាំងពីជំនាន់ដើមមកម្ល៉េះ ត្រូវបាន បាត់កាលពីព្រឹកថ្ងៃទី០១ ខែមេសា ដោយ មិនទាន់ដឹងថា នរណាថ្លើមធំហ៊ានលួចរូប ចម្លាក់ព្រះអង្គនោះទេ ។
លោកតា យុង យ៉ុង បានរៀបរាប់ទៀត ថា កាលពីប៉ុន្មានឆ្នាំមុន ព្រះចៅអធិការវត្ដ សំបួរមាស បានយករូប ចម្លាក់ព្រះសំរិទ្ធនេះ ទុកនៅក្នុងព្រះវិហារ ប៉ុន្ដែដោយខ្លាចថា មិន ទុកចិត្ដ ព្រះអង្គបាន យករូបចម្លាក់ទៅតម្កល់ ទុកនៅធ្នើ ក្នុងសាលាឆាន់ ។ ប៉ុន្ដែនៅមិន ទុកចិត្ដទៀត ព្រះចៅអធិការវត្ដបានយករូប ចម្លាក់ព្រះអង្គទៅ លាបពណ៌មាស ដើម្បីបន្លំ ភ្នែកពីមនុស្សអាក្រក់ និងដើម្បីឱ្យដូចរូប ចម្លាក់ព្រះផ្សេងៗទៀត ។

បើយោងតាមលោកតាអាចារ្យយុង យ៉ុង នៅមុនពេលកើតហេតុ លោកតាអាចារ្យ ម្នាក់ទៀត ដែលកាន់កូនសោមើលការខុស ត្រូវចាក់បន្ទប់នានា នៅក្នុងវត្ដបានដើរទៅ ចាក់សោរនៅក្នុងសាលាឆាន់ ស្រាប់តែភ្លាមៗ នោះឃើញមេសោរបូតធ្លាក់ ក៏មានការភ្ញាក់ ផ្អើលតែម្ដង ។ លុះពេលចូលទៅមើលស្រាប់ តែមិនឃើញរូបចម្លាក់ព្រះសំរិទ្ធ ដែលតម្កល់ ទុកនៅទីនោះឡើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ