ផ្សារឃ្លាំងរំសែវថ្មីសែនសុខ សម្ភោធបើកលក់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

//s9.kh1.co/82/829257184e574f2d0daff012292ae37eb22ccf8c.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ផ្សារឃ្លាំងរំសែវថ្មីសែនសុខបានសម្ភោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី​​២៧ ខែ វិច្ឆិកា​ឆ្នាំ២០២០ក្រោមអធិបធីភាពលោកជំទាវ ហ៊ុន សេងនី លោកជំទាវ កែវ សុខពិសី អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោកម៉ូវ​ ​ម៉ានិត​​អភិបាលខណ្ឌសែនសុខព្រមទាំងឯកឩត្តមលោកជំទាវ អ្នកមុខអ្នកការជាច្រើននាក់ផងដែរ

ភ្នំពេញ៖ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ បានសម្ភោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី​​២៧ ខែ វិច្ឆិកា ​ឆ្នាំ២០២០ ក្រោមអធិបធីភាពលោកជំទាវ ហ៊ុន សេងនី លោកជំទាវ កែវ សុខពិសី អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងតំណាង លោក ម៉ូវ​ ​ម៉ានិត​​ អភិបាលខណ្ឌសែនសុខ ព្រមទាំងឯកឧត្តមលោកជំទាវ អ្នកមុខអ្នកការជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ

លោកជំទាវ​ កែវ​ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា៖

តាងនាម នាងខ្ញុំជាអាជ្ញាធរដែនដី តំណាងឲ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ ខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងណាស់ដោយឃើញវិស័យឯកជនចូលរួមចំនែកអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារសុខសន្តិភាព កំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលប៉ុន្មានទស្សវត្សមកនេះ បើទោះជាឆ្នាំ២០២០ ជួបវិបត្តិសកលរីករាលដាលជម្ងឺកូវិដក៏ដោយ ក៏កម្ពុជាយើងទទួលបានជោគជ័យក្នុងការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះផងដែរ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរវស់ប្រមុខរាជរដ្ឋាភិបាលយើង ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ។  នៅក្នុងរាជធានីភ្នំពេញ នាងខ្ញុំសង្កេតឃើញថា ខណ្ឌសែនសុខ ជាតំបបន់អភិវឌ្ឍន៍ថ្មីមួយដែលឈានពីតំបន់លំនៅដ្ឋានមកជាតំបន់ពាណិជ្ជកម្មយ៉ាងឆាប់រហ័ស បណ្តុំទៅដោយពាណិជ្ជកម្មចំរុះ និងច្រើនកុះករ។

លោកជំទាវ​ កែវ​ សុខពិសី 
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ
ពិធីសម្ភោធជាផ្លូវការផ្សារឃ្លាំងរំសែវថ្មីសែនសុខ

សូមបញ្ជាក់ផងដែរថា ផ្សារឃ្លាំងរំសែវថ្មីមានទីតាំងចំកណ្តាលតំបន់ពាណិជ្ជកម្មស្ថិតនៅក្បែរផ្សារទំនើប Aeon IIទល់មុខផ្សារ Global house បានប្រើរយៈពេលសាងសង៩ខែគិតចាប់ពីថ្ងៃបុកគ្រឹះ ដែលចំណាយដើមទន់ប្រមាណជាង៣លានដុល្លាអាមេរិកលើផ្ទៃដី២,៧ហិចតាមានទីតាំងសំខាន់ៗ៤គឺ ចំណតរថយន្តធំទូលាយ ផ្សារបន្លែត្រីសាច់ធម្មជាតិ ផ្ទះអាជីវកម្ម(Shop house) និងជាផ្សារប្រមូលផ្តុំទៅដោយហាងលក់ទូរសព្ទ័ គ្រឿងបន្លាស់ទូរស័ព្ទ Accessories សំលៀកបំពាក់​ ហាងការហ្វេនិងអាហារដ្ឋាន។

លោកឧកញ៉ា ភេ ពិសិដ្ឋ អគ្គនាយក ក្រុមហ៊ុនបានលើកឡើងថាមូលហេតុដែលលោកឧកញ៉ាសាងសងផ្សារឃ្លាំងរំសែវថ្មីសែនសុខនេះឡើងដោយសារលោកមើលឃើញតម្រូវការជាក់ស្តែង​របស់អតិថិជន ហើយអ្វីដែលពិសេសនោះគឺកត្តាសុខសន្តិភាព សេដ្ឋកិច្ចរីកចំរើន ក្រោមការដឹកនាំ ដ៏ឆ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T