សមាជិកចំណូលថ្មីកូនកាត់ V20 ម៉ូឌែលស្មាតហ្វូន vivo V20 SE នឹងមានវត្តមាននៅទីផ្សារស្រុកយើងឆាប់ៗនេះ!

//s9.kh1.co/d7/d7bca4afaf5b64620ab27429d3649c41bda91daf.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo គឺជាម៉ាកទូរស័ព្ទដែលមានឈ្មោះបោះសម្លេង នឹងមានសន្ទះខ្លាំងនៅតំបន់នៃទ្វីបអាស៊ី។

ភ្នំពេញ៖ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo គឺជាម៉ាកទូរស័ព្ទដែលមានឈ្មោះបោះសម្លេង នឹងមានសន្ទះខ្លាំងនៅតំបន់នៃទ្វីបអាស៊ី សម្រាប់ស្មាតហ្វូននីមួយៗត្រូវបានធ្វើការឌីហ្សាញឡើងឲ្យទាន់នឹងសម័យកាលយុវវ័យ និងវិស័យទិចណូឡូជី។ ក្នុងរយៈពេលពីរឆ្នាំជាងមកនេះក្រុមហ៊ុនស្មាតហ្វូន vivo បានទទួលលទ្ធផលយ៉ាងល្អគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក ដូចដែលយើងបានដឹងហើយថា កន្លងមក vivo ធ្លាប់បានចេញទូរស័ព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ ទទួលបានការគាំទ្រ និងមានអ្នកចូលចិត្តយ៉ាងច្រើន។ ក្នុងនោះផងដែល vivoV20 ក៏ទទួលបានការគាំទ្រខ្លាំងនឹងមានការផ្សព្វផ្សាយទៅដល់ប៉ែកអឺរ៉ុបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន vivo V20 SE
  ស្មាតហ្វូន vivo V20 SE

មកដល់ឥឡូវនេះ យើងចាប់អារម្មណ៍ឃើញថា ទូរស័ព្ទដៃ vivo ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺទូរស័ព្ទ vivo V20 មិនថា ពណ៌ មុខងារពិសេសៗ ឬក៏តម្លៃ អាចនិយាយបានថា គឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នា។

  ស្មាតហ្វូន vivo V20 SE
  ស្មាតហ្វូន vivo V20 SE

យោងតាមព័ត៌មានដែល vivo បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះបានឲ្យដឹងថា សមាជិកចំណូលថ្មីកូនកាត់ V20 ម៉ូឌែលស្មាតហ្វូន vivo V20 SE នឹងប្រកាសដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជានៅដើមខែធ្នូ ឆ្នាំ2020 នេះហើយ។ ប៉ុន្តែយោងតាមរយៈព៌តមានដែល vivo បានបង្ហើបឲ្យដឹងនោះ យើងគ្រាន់តែដឹងថា vivo V20 SE រចនាបទមានរាងកោង 3D ផ្តល់មកជាមួយនឹងជម្រើស 2ពណ៌គឺ Oxygen Blue & Gravity Black ស្តើងស្រាល បំពាក់នូវកាមេរ៉ាក្រោយ 3គ្រាប់ ដំណើរការដោយច្ចេកវិទ្យាសាកថ្មលឿន 33W Flash Charge។

  ស្មាតហ្វូន vivo V20 SE
  ស្មាតហ្វូន vivo V20 SE

សម្រាប់ព័ត៌មានលំអិតផ្សេងៗ vivo នឹងដាក់ប្រកាសជាផ្នូវការនៅពេលក្រោយក្នុងផេកផ្លូវការ vivoKH៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T