អុញ! លោកតាអាយុ១០០ឆ្នាំម្នាក់ អះអាងថាគាត់អាយុវែង ដោយសារជក់បារី និងផឹកស្រា

//s9.kh1.co/e0/e0ddf176fde459cff0e8c4eb5caa5a4017500688.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោកតាវ័យចំណាស់ម្នាក់ ដែលបានប្រារព្ធខួបកំណើតគម្រប់អាយុ១០០ កាលពីប៉ុន្មានខែកន្លងទៅនេះ បានជឿជាក់ថា ការជក់បារី សេពគ្រឿងស្រវឹង និងបរិភោគអាហារមិនល្អសម្រាប់សុខភាព ជាហេតុជួយឲ្យគាត់អាចមានអាយុវែងមកទល់សព្វថ្ងៃនេះ។

ចិន៖ លោកតាវ័យចំណាស់ម្នាក់ ដែលបានប្រារព្ធខួបកំណើតគម្រប់អាយុ១០០ឆ្នាំ កាលពីប៉ុន្មានខែកន្លងទៅនេះ បានជឿជាក់ថា ពេញមួយជីវិតរបស់គាត់ ការជក់បារី សេពគ្រឿងស្រវឹង និងបរិភោគអ្វីដែលគាត់ចង់ (ប្រភេទអាហារមិនសូវល្អសម្រាប់សុខភាព)​  គឺជាអាថ៌កំបាំងជួយឲ្យគាត់អាចមានអាយុវែងមកទល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Zhang Kemin មកពីទីក្រុង Jinjing ប្រទេសចិន បាននិយាយក្នុងបទសម្ភាន៍តាមទូរទស្សន៍មួយកាលពីដើមឆ្នាំថា គាត់មិនដែលព្រួយបារម្ភអំពីអ្វីដែលគាត់បរិភោគទេ ហើយអ្វីដែលគាត់ចូលចិត្ដខ្លាំងបំផុតគឺស្រា និងបារី។

លោកតា Kemin ចាប់ផ្ដើមចេះជក់បារី ដោយសារសង្គមការងារ ចាប់តាំងពីគាត់បានចាកចេញពីផ្ទះទៅធ្វើការក្នុងហាងមួយកន្លែង នៅអាយុ១៥ឆ្នាំម៉្លេះ ហើយលោកតា​ ក៏បានចាប់ផ្ដើមជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដែលទម្លាប់នេះ នៅពេលគាត់ទើបមានអាយុ២០ឆ្នាំ។ តែទោះជាយ៉ាងណាក្ដី គាត់ក៏បានកាត់បន្ថយវិញ នៅពេលឈានចូលអាយុ៣០ឆ្នាំផងដែរ។

បច្ចុប្បន្ននេះ ក្នុងវ័យ១០០ឆ្នាំ លោកតាកំពុងរស់នៅក្នុងផ្ទះជាមួយសាច់ញាតិទាំង ៥ជំនាន់របស់គាត់ ហើយចំពោះសកម្មភាពប្រចាំថ្ងៃ គាត់ចូលចិត្ដអង្គុយមើលទូរទស្សន៍ ប៉ុន្ដែក៏ចូលចិត្ដដើរលេងខាងក្រៅផងដែរ។ ដោយឡែក ចំពោះសុខភាពវិញ គាត់មិនមានបញ្ហាធំដុំអ្វីនោះទេ គឺគ្រាន់តែពិបាកក្នុងការស្ដាប់ប៉ុណ្ណោះ។ ហើយឥឡូវនេះ គាត់មិនអាចកំណត់ថា ការជក់បារី និងផឹកស្រា ល្អសម្រាប់សុខភាព ឬអត់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកតា Kemin 
លោកតា Kemin 
លោកតា Kemin 
លោកតា Kemin 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T