ក្រុមហ៊ុននៅអុីតាលី ដាក់លក់កាបូបថ្មីតម្លៃដល់ទៅជាង៧លានដុល្លារ និងមានត្រឹមតែ៣កាបូបប៉ុណ្ណោះ

//s9.kh1.co/eb/eb226139ee2404ef84d0bab180e20764bdf3ec09.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនមួយឈ្មោះថា Boarini Milanesi បានដាក់លក់កាបូបយួរដៃ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក រហូតដល់ទៅ៥.៣លានផោនឯណោះ (ប្រមាណ៧លានដុល្លារអាមេរិក)។

អុីតាលី៖ ថ្មីៗនេះ ក្រុមហ៊ុនមួយឈ្មោះថា Boarini Milanesi ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Bologna នៃប្រទេសអុីតាលី បានដាក់លក់កាបូបយួរដៃ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក រហូតដល់ទៅ៥.៣លានផោនឯណោះ (ប្រមាណលានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យីហោកាបូបនេះ មានឈ្មោះថា Parva Mea និងត្រូវបានផលិតឡើងដោយស្បែកក្រពើ ហើយតុបតែងដោយមេអំបៅមាសចំនួន១០ក្បាល បូករួមទាំងត្បូងពេជ្រចំនួនគ្រាប់ ត្បូងកណ្ដៀងចំនួនគ្រាប់ និងត្បូងកម្រ Paraiba Tourmalines ដែលសរុបទាំងអស់មានចំនួនជាង១៣០ការ៉ាត់។ ហើយបន្ថែមពីនេះ ក៏មានត្បូង Pave Clasp ចំនួនគ្រាប់ទៀតផងដែរ។

យ៉ាងណាមិញ ចំពោះការរចនាកាបូបយួរដៃដ៏ថ្លៃនេះ បានបំផុសគំនិតចេញពីទេសភាពទឹកសមុទ្រ ហើយរាល់ការលក់ចេញនូវកាបូបនីមួយៗ ខាងយីហោនឹងធ្វើការបរិច្ចាគជាទឹកប្រាក់ចំនួន៧១១.៩៥០ផោន (ប្រមាណ៩៥២,០០០ដុល្លារអាមេរិក) ទៅកាន់មូលនិធិមួយ ដើម្បីលុបបំបាត់ផ្លាស្ទិកនៅលើពិភពលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ការបូបយួរដៃយីហោ Parva Mea
ការបូបយួរដៃយីហោ Parva Mea
ការបូបយួរដៃយីហោ Parva Mea
ការបូបយួរដៃយីហោ Parva Mea
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T