ចិននិងកូរ៉េខាងត្បូង សន្យាធ្វើសហប្រតិបត្តិការទាក់ទងបញ្ហា កូវីដ១៩ និងបញ្ហាជំនួបផ្សេងៗ

//s9.kh1.co/b9/b9c173e27f1887376204924bdfdb2268012eb576.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូងនិងចិន បានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗដូចជា បញ្ហាកូរ៉េខាងជើង និងជំងឺ កូវីដ១៩

សេអ៊ូល៖  រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូងនិងចិន បានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗដូចជា បញ្ហាកូរ៉េខាងជើង និងជំងឺ កូវីដ១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានជួបពិភាក្សាជាមួយសមភាគីចិន​ គឺលោក Wang​ Yi នៅទីក្រុងសេអ៊ូល ដោយពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោកសំខាន់ៗផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Wang​ Yi បានមានប្រសាសន៍ទៅកាន់សមភាគី​ លោកស្រី Kyung-wha​ ដូច្នេះថា

​វិបត្តិកូវីត១៩ មិនអាចធ្វើឱ្យប្រជាជននៃប្រទេសយើងទាំងពីរធ្លាក់ចុះឡើយ។ ផ្ទុយទៅវិញវាបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពរឹងមាំនិង សាម្គីភាពគ្នាបន្ថែមទៀត។

Wang​ Yi

ចំណែក លោកស្រី Kyung-wha ក៏បានមានប្រសាសន៍ដែរថា៖

ខ្ញុំនឹងទន្ទឹងរង់ចាំការពិភាក្សាវែកញែកអំពីមធ្យោបាយនានា ដើម្បីធ្វើឱ្យមានស្ថិរភាពចំពោះបញ្ហាឧបទ្វីបកូរ៉េ និង ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពរយៈពេលវែងរបស់យើង។

Kyung-wha

គួរបញ្ចាក់​ថា ប្រទេសកូរ៉េខាងត្បូងនិងចិន បានទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានគ្រប់គ្រងស្ថានកាលនេះបានទាន់ពេលវេលា៕

លោកស្រី Kyung-Wha  និងលោក Wang Yi  
លោកស្រី Kyung-Wha និងលោក Wang Yi  
លោកស្រី Kyung-Wha និងលោក Wang Yi  
លោកស្រី Kyung-Wha និងលោក Wang Yi  
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T