ចិត្តបានណាស់ សុីន យូប៊ីន ឧបត្ថម្ភ​ប្រាក់១០លានរៀល រៀបចំការសម្តែងល្ខោនឆ្នាំនេះ

//s9.kh1.co/e0/e05f9d3d84175d342284e0e9002f8c18aed9a1b9.png
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្នុងឱកាស អបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សុីន យូប៊ីន បានឧបត្ថម្ភ​ប្រាក់ ១០លានរៀល ក្នុងការរៀបចំនូវការសម្តែងល្ខោនខោលឆ្នាំនេះ។

ភ្នំពេញ៖​ កាលពីថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះ សុីន យូប៊ីន បានបង្ហោះ ក៏ដូចជា នូវលិខិតថ្លែងអំណរគុណ ដែលបានចេញ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមចំណែក ជាមួយក្នុងការរៀបចំនូវការសម្តែងល្ខោនខោលឆ្នាំនេះ នឹងប្រព្រឹត្តិ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការបង្ហោះនេះ នៅលើគណនី អ៊ីនស្តារក្រាម ផ្ទាល់ខ្លួន របស់ម្ចាស់ហាងតែគុជ «Fire Tiger Cambodia» រូបនេះ ដែលបានឧបត្ថម្ភ​ប្រាក់ចំនួន ១០លានរៀល ដើម្បីចូលរួម ក្នុងឱកាសអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

យ៉ាងណាមិញនេះ នេះមិនមែនជាលើកទីមួយនោះ​ទេ ដែល  សុីន យូប៊ីន បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងសង្គម ខណៈដែលរូបនាង តែងតែនិយាយជាញឹកញាប់ ក្នុងការ​ផ្សព្វផ្សាយ​មរតក​វប្បធម៌​ខ្មែរ​ ជាពិសេសនោះ ការលើកកម្ពស់ វិស័យវប្បធម៌ និង​វិចិត្រ​សិល្បៈបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​
ស៊ីន យូប៊ីន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T