​រុស្សីទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង ចេញពីនាវាចម្បាំង

//s9.kh1.co/ee/ee98eaa4fc4b0a1ff1c55e55a81c64e44026d2f1.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការធ្វើតេស្តសាកល្បងដល់ជោគជ័យរបស់រុស្សីទៅលើការបាញ់គ្រាប់មីស៊ីល Zircon ដែលជាមោទនភាពមួយដល់ប្រទេសរបស់ខ្លួន

ម៉ូស្គូ៖ ​ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសូងការពារជាតិរុស្សី ចុះនៅថ្ងៃទី ២៦​ ខែវិច្ឆិកា បានឱ្យដឹងថា​ គម្រោង Project ២២៣៥ របស់នាវាចម្បាំង Admiral Gorshkov  បាន​ធ្វើតេស្តសាកល្បងបាញ់មីស៊ីល Zircon ចេញពីតំបន់សមុទ្រសសំដៅទៅរកគោលដៅ ដែលមានភាពស្មុគស្មាញមួយនៅសមុទ្រ Barents ។ ​ហើយទិន្នន័យតាមដានបានបង្ហាញឱ្យឃើញថា គ្រាប់​មីស៊ីលបានវាយប្រហារចំគោលដៅរបស់វា ​ក្នុងរយៈចម្ងាយជាង ៤៥០គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសំឡេង​ដល់ទៅ ៨ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ចាក់ផងដែរថា យោធារុស្សីបានធ្វើការសាកល្បងទៅលើអាវុធទំនើបៗជាច្រើនប្រភេទរួមមាន ប្រព័ន្ធខែលការពារមីស៊ីលផ្លោង និង មីស៊ីលផ្លោង៕

ការធ្វើតេស្តមីស៊ីល  Zircon
ការធ្វើតេស្តមីស៊ីល  Zircon
​នាវាចម្បាំង Admiral Gorshkov​
​នាវាចម្បាំង Admiral Gorshkov​
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T