ស្អាតទៀតហើយ! មកលើកនេះ រឿន ណាត តែងខ្លួនឡើងកប់ មិនឲ្យចាញ់អ្នកណាសោះ

//s9.kh1.co/18/18096e4fe866f717a3ecbde3a13f19ae1af9c5c2.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កញ្ញា រឿន ណាត កាលពីយប់មិញនេះ ទើបតែបានចូលរួមធ្វើជាគណៈកម្មការក្នុងកម្មវិធី Miss Univers Cambodia 2020 ដោយក្នុងនោះ នាងបានតែងខ្លួនយ៉ាងស្អាត អ្នកណាឃើញហើយក៏សរសើរពីនាងសឹងគ្រប់គ្នា។

ភ្នំពេញ៖ កាលពីយប់នេះ តារាសម្ដែង និងជាអតីត Miss Univers​ Cambodia 2018 កញ្ញា រឿន ណាត ទើបតែបានបង្ហាញវត្តមាន ចូលរួមធ្វើជាគណៈកម្មាការកិត្តិយស ក្នុងវិធី Miss Univers Cambodia 2020 វគ្គផ្ដាច់ព្រ័ត្រដែលបានរៀបចំធ្វើឡើងយ៉ាងអធិកអធម និងមានអ្នកតាមដានរាប់ពាន់នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើងាកមកចាប់អារម្មណ៍លើការតែងខ្លួនរបស់ រឿន ណាត កាលពីយប់មិញវិញ យើងឃើញថា ការបង្ហាញវត្តមានលើកនេះ នាងត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍លើសម្រស់របស់នាងច្រើនខ្លាំងមែនទែន។

ដោយក្នុងនោះ រឿន ណាត បានបង្អួតសម្រស់ជាមួយរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅវែងអូសដី មានម៉ូតចំហរល្វែងលើបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ដើរបង្ហាញរាងញញឹមញញែមយ៉ាងជឿជាក់ មើលទៅតារាស្រីរូបនេះ ពិតជាស៊ិចស៊ីស្រស់ស្អាត និងទាក់ទាញខ្លាំងមិនធម្មតានោះឡើយ។

យ៉ាងណាមិញ តាមរយៈរូបភាពអស់ទាំងនោះ ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម យើងឃើញមានអ្នកនិយមលេងបណ្ដាញអុីនធើណែតជាច្រើន បាននាំគ្នាចែករំលែកបន្ត ជាមួយពាក្យពោលសរសើរល្អៗពីនាង ជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 រឿន ណាត 
 រឿន ណាត 
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រូបថ្មី រឿន ណាត ក្នុងកម្មវិធី
រឿន ណាត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T