លោក ដូណាល់ ត្រាំ បាននិយាយថា ការផ្តល់វ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ

//s9.kh1.co/de/de05b062a1a481a00cdae035dd00b9e39f51715f.webp
សង្គម

 ២៧-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

វ៉ាក់សាំងដំបូងនឹងត្រូវបញ្ជូនទៅឱ្យបុគ្គលិកជួរមុខ បុគ្គលិកពេទ្យ ប្រជាជនងាយរងគ្រោះ និងប្រជាជនវ័យចំណាស់

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង​កាលពីថ្ងៃព្រហស្បតិ៍នេះថា ការផ្តល់វ៉ាក់សាំង​កូវីដ១៩ ​នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ និងសប្តាហ៍បន្តបន្ទាប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖

ការអភិវឌ្ឍន៍វ៉ាក់សាំងកូរ៉ូណាបានយ៉ាងឆាប់រហ័សដូចនេះ គឺជា  “អព្ភូតហេតុខាងវេជ្ជសាស្ត្រ” ពីព្រោះថាវា អាចចំណាយពេលពី ៤ ទៅ ៥ ឆ្នាំ ដើម្បីផលិត និងវាយតម្លៃពីប្រសិទ្ធភាពរបស់វា ពីរដ្ឋបាលខាងចំណីអាហារ និងឪសថអាមេរិក។ ប៉ុន្តែឥឡូវនេះ យើងពិតមានមោទនភាពណាស់ ដែល​អាចធ្វើឱ្យវាកើតឡើងបាន។

ដូណាល់ ត្រាំ 
ការផ្តល់វ៉ាក់សាំង​កូវីដ១៩ ​នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ
ការផ្តល់វ៉ាក់សាំង​កូវីដ១៩ ​នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ

គួរបញ្ជាក់ដែរថា លោក ត្រាំ បានលើកឡើងពីការផ្តល់វ៉ាក់សាំងនេះ តាមរយៈកិច្ចសន្ទនាតាម​វីដេអូមួយរវាងលោក និងកងទ័ពរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ដោយលោកបានបញ្ជាក់ថា វ៉ាក់សាំងដំបូងនឹងត្រូវបញ្ជូនទៅឱ្យបុគ្គលិកយោធាជួរមុខ បុគ្គលិកពេទ្យ ប្រជាជនងាយរងគ្រោះ ក៏ដូចជាប្រជាជនវ័យចំណាស់ជាមុនសិន។ ហើយបន្ទាប់មក នឹងបន្តផ្តល់​ជូននៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ៕

កិច្ចសន្ទនាតាមតំណភ្ជាប់វីដេអូរវាងលោក ត្រាំ និងកងទ័ពរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស
កិច្ចសន្ទនាតាមតំណភ្ជាប់វីដេអូរវាងលោក ត្រាំ និងកងទ័ពរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T