អីយ៉ាស់! Juventus ចង់ប្រមាញ់កូនបិសាចរូបនេះយកទៅទឹកដីអ៊ីតាលី

//s9.kh1.co/39/394f50af0a5c927d3ca267f196b1d2deae0686c2.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Juventus កំពុងតែមានចិត្តចង់ចែចង់យកកីឡាករ Donny van de Beek ពីក្លិបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Juventus កំពុងតែមានចិត្តចង់ចែចង់យកកីឡាករ Donny van de Beek ពីក្លិបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងដែលមានជម្រើសក្នុងការទិញផ្ដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកីឡាករសញ្ជាតិហូឡង់នេះផ្លាស់ពីក្រុម Ajax មកកាន់ទឹកដីប្រទេសអង់គ្លេសកាលពីទីផ្សារដោះដូររដូវកាលហើយរួចមក រូបគេហាក់ដូចជាពុំសូវមានវត្តមានជាជម្រើស ១១ នាក់ដំបូងរបស់ក្រុមបិសាចក្រហម Manchester United ឡើយ។

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

យោងតាមសារព័ត៌មាន CalcioMercato បាននិយាយថាមានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថាកីឡាករ Donny van de Beek ទំនងជាចាកចេញពីទឹកដី Old Trafford នាឆ្នាំក្រោយនេះហើយ។ Juventus ក៏៏អាចចង់បានរូបគេមករួបរួមក្រុមជាមួយនឹងកីឡាករ Matthijs de Ligt ផងដែរ។

  កីឡាករ Matthijs de Ligt
  កីឡាករ Matthijs de Ligt

ក្រុម Juventus មានបំណងចង់ខ្ចីជើងកីឡាកររូបនេះដែលមានជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ៣៥ លានអឺរ៉ូផងដែរ ដែលស្មើនឹង ៣១ លានផោនឬ ៤២ លានដុល្លារសហរដ្ឋអាមេរិក៕

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T