រឿង​ពីក្រោយ​ខ្នង​របស់​លោក វណ្ណដា ក្នុងការសម្រេចចិត្ត​ចេញ​ពី​ក្រុម​ហ៊ុន ​Smart​

//s9.kh1.co/b0/b0f20bd7cbaed6f063cba29c5f8196cb7522f34d.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Vanda សម្រេចបញ្ចប់កុងត្រាឯកជនជាមួយក្រុមហ៊ុន Smart

មិត្តអ្នកអានក្នុងស្រទាប់យុវវ័យប្រាកដជាស្គាល់លោក វណ្ណដា រួចមកហើយតាមរយៈបទចម្រៀងរ៉េប និងមនោស​ញ្ចេត​នា​​ជា​ច្រើន​បទដែលលោកបានច្រៀងកន្លងមក។ ជាក់ស្តែងក្នុងពេលថ្ងៃនេះ លោកបានផុសវីដេអូមួយនៅក្នុងគណនី​បណ្តាញ​សង្គមផ្ទាល់​ខ្លួនដោយរៀបរាប់នូវរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលលោកបានឆ្លងកាត់ជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនសេវាទូរសព្ទដ៏ធំមួយប្រចាំប្រទេសកម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក វណ្ណដា
លោក វណ្ណដា

តាមការពិតលោកបានផ្តាច់កុងត្រាឯកជនជាមួយ Smart ដោយលោកមានបញ្ហាជាច្រើនជាមួយគ្នា ប៉ុន្តែក្នុងដំណាក់​កាល​ដំបូងក៏មានផលិតកម្ម បារមី ដែលលោកកំពុងជ្រោកកោនជួយសម្របសម្រួល និងជជែកពីរឿងសព្វគ្រប់បែប​យ៉ាង​ជាមួយក្រុមហ៊ុន Smart។ មុនពេលដែលសម្រេចចិត្តដើរដល់ផ្លូវមួយក្នុងដំណាក់កាលទីពីរនេះ ក៏ដោយសារតែ​ក្នុង​អំឡុងពេលមួយឆ្នាំពោលគិតពីខែមិនា ឆ្នាំ២០១៩​ ដល់ខែមិនា ឆ្នាំ២០២០ លោកមិនទទួលបានអ្វីសោះពី​ក្រុមហ៊ុន​ទាំងប្រាក់​ចំណូលប្រចាំខែ ហើយក្រុមហ៊ុនមួយនេះក៏លែងខ្វាយខ្វល់ពីលោកថែមទៀតផង។

ដូច្នេះវាមិនមែនជារឿងងាយទេ ដែលម្ចាស់បទម្តាយ រូបនេះជួបការលំបាក ហើយក៏ដោយសារតែលោកត្រូវការថវិកា​សម្រាប់ចំណាយជាច្រើនក្នុងជីវភាពប្រចាំថ្ងៃថែមទៀតផង។​មួយវិញទៀត លោកបានបញ្ជាក់ថា ក្រុមហ៊ុន Smart បានប្តឹងផ្តល់ និងមានដីកាកោះហៅលោក វណ្ណដា ឲ្យឡើងសវនាការដោយមិនមានសិទ្ធក្នុងការ​ចុះកុងត្រាជាមួយ​ក្រុមហ៊ុនផ្សេងៗ ទាំងដែលកុងត្រាមួយនោះបានបញ្ចប់តាំងពីខែមិនាមកម្ល៉េះ។

ជាចុងបញ្ចប់នៅក្នុងវីដេអូនេះលោកពិតជាមានអារម្មណ៍ថាអន់ចិត្ត ដែលបានជួបបញ្ហាមួយនេះ ហើយលោកក៏បាន​អំពាវនាវឲ្យតុលាការជួយរកយុត្តិធម៍ និងដោះស្រាយ​សម្រាប់រូបលោកដែលជាតារាចម្រៀងមួយដួងក្នុងប្រទេស​កម្ពុជា​ថែមទៀតផង៕     

សូមទស្សនារូបភាពរបស់លោក វណ្ណដា នៅខាងក្រោមនេះ៖ 

លោក វណ្ណដា ជាមួយក្រុមតារាចម្រៀង ក្មេងខ្មែរ
លោក វណ្ណដា ជាមួយក្រុមតារាចម្រៀង ក្មេងខ្មែរ
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T