Everton ជាបេក្ខភាពនាំមុខគេ ក្នុងការផ្ទេរយកជើងចាស់របស់ Juventus រូបនេះ ទៅរួមក្រុមនៅខែមករាខាងមុខ

//s9.kh1.co/30/30f5ab731a6619ade616860764e49e257fcaee08.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

ក្លិប​ស្ករគ្រាប់ Everton ជាបេក្ខភាពនាំមុខគេក្នុងការផ្ទេរយកខ្សែបម្រើ Sami Khedira ពី Juventus នៅខែមករាខាងមុខនេះ

បរទេស៖ បើតាមគេហទំព័រ Calciomercato របស់់អ៊ីតាលីបានឲ្យដឹងថាក្លិប​ស្ករគ្រាប់ Everton គឺជាបេក្ខភាពឈានមុខគេក្នុងការផ្ទេរយកខ្សែបម្រើ Sami Khedira ពីក្លិបសេះបង្កង់ Juventus នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sami Khedira
Sami Khedira

គួរបញ្ជាក់ដែរថាសម្រាប់រដូវកាលថ្មីនេះ Khedira មិនជាប់ឈ្មោះក្នុងបញ្ជីកីឡាករជួរមុខរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ ហើយក្លិបម្ចាស់ការពារតំណែងជើងឯក​លីកកំពូល Serie A មួយនេះ ក៏កំពុងតែមានគម្រោង ដាក់លក់រូបគេនៅដើមឆ្នាំក្រោយនេះផងដែរ។ ដោយឡែកក្រៅពី Everton នៅមានក្លិបអង់គ្លេសពីរទៀត ដែលព្យាយាមតាមទាក់ទងយកកីឡាករវ័យ៣៣ឆ្នាំរូបនេះទៅរួមក្រុម ក្នុងនោះរួមមានក្លិប Manchester United និង West Ham

Sami Khedira
Sami Khedira

យ៉ាងណាមិញអតីតជម្រើសជាតិអាល្លឺម៉ង់រូបនេះធ្លាប់លើកពាន Serie A ជាមួយ Juventus បានដល់ទៅ៥លើកឯណោះ និងបង្ហាញខ្លួនសរុបឲ្យក្លិបមួយនេះបាន១៤៤ប្រកួត ក្រោយផ្លាស់ចេញពី Real Madrid ក្នុងឆ្នាំ២០១៥៕

Sami Khedira
Sami Khedira

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T