ជ្រមុជទឹកមួយសន្ទុះទើបដឹងថា មានក្រពើយក្សមួយក្បាលក្បែរខ្លួន (មានវីដេអូ)

//s9.kh1.co/e6/e60d086bb4dd788f6cf5b6d2a758ef9244da3c28.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ដល់កហើយ! បុរសអូស្ត្រាលីពីរនាក់ ជ្រមុជទឹកលេងមួយសន្ទុះដោយ មិនដឹងថាក្រពើយក្សទឹកប្រៃមួយក្បាល កំពុងតែហែលទឹកលេងក្បែរៗ នៅក្បែរៗពួកគេទាល់តែសោះ។

អូស្រ្តាលី៖​ ថ្មីៗនេះ មានបុរសម្នាក់បានជួបជាមួយនឹង បទពិសោធន៍ដ៏លស់ព្រលឹងមួយដោយ បានជ្រមុជកៀកនឹង ក្រពើទឹកប្រៃមួយក្បាល អស់រយៈពេលប្រហែល២០នាទី ទើបឃើញថាខ្លួននៅក្បែរនិង សត្វសាហាវមួយនេះប៉ុន្តែ វាមិនបានបង្កឬ គម្រាមកំហែងអ្វីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមការលើកឡើងរបស់បុរសម្នាក់ដែលមានឈ្មោះថា Burnham បាននិយាយថា រូបលោកនិង មិត្តភក្តិរបស់លោកបានហែលជ្រមុជទឹកនៅក្នុងមហាសមុទ្រមួយនៅក្នុងប្រទេសអូស្រ្តាលី ដោយមិនបានចាប់អារម្មណ៍ថាមានក្រពើកំពុងតែហែលខ្វៃៗនៅក្បែរនោះឡើយ ប៉ុន្តែមួយសន្ទុះក្រោយមកមិត្តភក្តិរបស់លោក បានស្រែកប្រាប់ ទើបលោកភ្ញាក់ព្រើត ប៉ុន្តែចុងក្រោយដោយមើលទៅក្រពើមិនទំនងជាវាយប្រហារខ្លួន លោកក៏បានសម្រេចចិត្តហែលបន្តនៅក្នុងទឹកក្បែរនោះបន្តទៀត រួចហើយក៏ថតយកវីដេអូនោះមកបង្ហោះក្នុងបណ្តាញសង្គមអមជាមួយនឹង ពាក្យប៉ុន្មានឃ្លាថា៖

វាពិតជាបទពិសោធន៍មួយដ៏ល្អ ប៉ុន្តែកន្លែងដែលភ័យរន្ធត់នោះគឺ ពួកយើងបានហែលកាត់ក្រពើនោះ ដោយមិនដឹងខ្លួនរហូតដល់ មិត្តភក្តិខ្ញុំស្រែកប្រាប់ថា ក្រពើ ទើបខ្ញុំដឹងថាពួកយើងហែលជិតវាមួយសន្ទុះហើយ

Burnham

ក្រោយពីដឹងថា ក្រពើហែលក្បែរខ្លួនមួយសន្ទុះដោយមិនបង្កគ្រោះថ្នាក់ បុរសជាមិត្តភក្តិទាំងពីរក៏សម្រេចចិត្ត បន្តមើលមច្ចុរាជទឹកប្រៃនេះប្រហែលជា៦នាទីលេង ទៀត ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមស្ទើរតែគាំងបេះដូងជំនួស។

គួររម្លឹកដែរ ថានៅក្នុងប្រទេសអូស្រ្តាលី របាយការណ៍នៃមនុស្សត្រូវបានរងគ្រោះដោយសារតែក្រពើទឹកប្រៃគឺមានជារៀងរាល់ឆ្នាំតែម្តង ដោយសារវាមានទំហំធំងាយនឹង វាយប្រហារមនុស្សណាស់៕

សូមទស្សនារូបភាពនិង វីដេអូខាងក្រោម៖

 បុរស អូស្ត្រាលី Burnham
 បុរស អូស្ត្រាលី Burnham
ក្រពើយក្សដែលថតបាន
ក្រពើយក្សដែលថតបាន
ក្រពើយក្សដែលថតបាន
ក្រពើយក្សដែលថតបាន
ក្រពើយក្សដែលថតបាន
ក្រពើយក្សដែលថតបាន
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T