កាសស្តាប់ត្រចៀកឥតខ្សែ ល្អបំផុតប្រចាំឆ្នាំ2020 ដែលអ្នកគួរទិញ

//s9.kh1.co/cc/cc513a8a044c6393114efd17255ed4b43b759c40.png
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ខាងក្រោមនេះជាជម្រើសកាសល្អបំផុត

បរទេស៖ មិនថាពាក់ដើម្បីស្តាប់ចម្រៀងនៅពេលធម្មតាៗក្នុងជិវិតប្រចាំថ្ងៃ ឬស្តាប់ពេលហាត់ប្រាណនោះទេ ឬដើម្បីនិយាយគ្នាតាមទូរសព្ទ អ្នកគួរតែមានកាសស្តាប់ដ៏ល្អមួយ។ ខាងក្រោមជាជម្រើសកាសឥតខ្សែចំនួន6ល្អបំផុតប្រចាំឆ្នាំ2020 ដែលអ្នកគួរទិញ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1.    SAMSUNG GALAXY BUDS PLUS

Samsung Galaxy Buds Plus គឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលរកកាសឥតខ្សែដែលមានតម្លៃសមរម្យ។ ជាមួយនឹងថាមពលថ្មបន្តរហូតដល់ទៅ ១១ ម៉ោង ហើយវាភ្ជាប់មកជាមួយឆ្នាំងសាកឥតខ្សែដើម្បីសាកថ្ម។ គុណភាពសំឡេងរបស់វាត្រូវបានកែលម្អច្រើនគួរឱ្យកត់សម្គាល់ជាងកាសស៊េរីមុនៗរបស់ពួកវា។

Samsung Galaxy Buds Plus
Samsung Galaxy Buds Plus

2.    APPLE AIRPODS PRO

បើនិយាយពីផលិតផលរបស់ Apple គ្មានអ្នកណាវ៉ាដាច់ AIRPODS PRO នោះទេ។ វាមានមុខងារលុបសំលេងរំខាននៅខាងក្រៅជុំវិញអ្នក ពេលដែលអ្នកចង់ស្តាប់តែសំឡេងនៅក្នុងកាស។ ជាមួយនឹងថ្មកាន់រហូតដល់ 4.5 ម៉ោង វាមានសំឡេងបន្លឺមកមានគុណភាពខ្ពស់លីច្បាស់ សាកសមនឹងអ្នកដែលតែងតែនិយាយគ្នាតាមកាសស្តាប់ត្រចៀក។

APPLE AIRPODS PRO
APPLE AIRPODS PRO

3.    JABRA ELITE 75T

កាសស្តាប់ត្រចៀករបស់ Jabra គីជាប្រភេទកាសដែលកម្រមានក្នុងចំណោមកាសស្តាប់ឥតខ្សែ ដោយវាអាចឱ្យអ្នក ភ្ជាប់វាជាមួយឧបករណ៍ពីរក្នុងពេលតែមួយ។ បើសិនជាផលិតផលផ្សេងគីតម្រូវឱ្យអ្នកប្តូរពីឧបករណ៍ភ្ជាប់មួយទៅឧបករណ៍មួយទៀត ប៉ុន្តែជាមួយ JABRA អ្នកអាចស្តាប់បទភ្លេងនៅលើកុំព្យូទ័រយួរដៃរបស់អ្នក ហើយក៏អាចភ្ជាប់ទៅទូរសព្ទដៃអ្នកបាននៅពេលតែមួយ។​ កាសនេះមានសំឡេងលីខ្លាំង បូកជាមួយបាសបុកបន្ថែមទៀត សាកសមនឹងអ្នកចូលចិត្តស្តាប់តន្ត្រីដែលមានភ្លេងបុក។

JABRA ELITE 75T
JABRA ELITE 75T

4.    BEATS POWERBEATS PRO

កាស Powerbeats Pro សាកសមសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ឬរត់បំផុត។ ទំពក់ភ្ជាប់ត្រចៀករបស់កាសនេះនៅជាប់នឹងត្រចៀករបស់អ្នកមិនរបូត បើទោះបីអ្នកធ្វើចលនាខ្លាំងក៏ដោយ។ កាសនេះមានថ្មកាន់ដល់ទៅ 9​ ម៉ោង បើទោះជាអ្នករត់ម៉ារ៉ាតុងក៏វាមិនទាន់រលត់ដែរ។ ឯសំឡេងវិញគីមានគុណភាពល្អខ្លាំងណាស់ សាកសមជំរុញទឹកចិត្តអ្នក ពេលហាត់ប្រាណ។

BEATS POWERBEATS PRO
BEATS POWERBEATS PRO

5.    SENNHEISER MOMENTUM TRUE WIRELESS 2

ប្រសិនបើអ្នកយល់ថាខ្លួនអ្នកជាអ្នកចូលចិត្តស្តាប់សំឡេង អ្នកគួរជ្រើសរើសកាស SENNHEISER MOMENTUM TRUE WIRELESS 2។ សំឡេងរបស់វាលឺពិរោះច្បាស់ ព្រមទាំងមានមុខងារកាត់បន្ថយសំឡេង ដើម្បីអ្នកបានផ្តោតលើតន្ត្រីក្នុងកាសបានច្បាស់ បើទោះជាវាចាញ់កាសផ្សេងៗត្រង់ថាមពលថ្ម និងមានតម្លៃ $300 គីថ្លៃជាងកាសដទៃនៅក្នុងតារាងរបស់យើងក៏ដោយ។

SENNHEISER MOMENTUM TRUE WIRELESS 2
SENNHEISER MOMENTUM TRUE WIRELESS 2

6.    SONY WF-XB700

Sony តែងតែល្បីឈ្មោះខាងសំឡេងល្អ វាពិតជាត្រឹមត្រូវមែន កាសប្រភេទនេះលក់ក្នុងតម្លៃក្រោម 100​$ តែអ្នកនៅតែអាចយកបានកាសដែលបុកខ្លាំង ហើយជាប់នឹងត្រចៀកបានល្អទោះបីគ្មានទំពក់ពាក់នឹងត្រចៀកក៏ដោយ។​ កាសនេះមានថ្មកាន់រហូតដល់ 9 ម៉ោង ព្រមទាំងមានកំរិត IPX4 ដែលធន់នឹងទឹក និងញើសផងដែរ។

SONY WF-XB700
SONY WF-XB700
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T