អតីតនាយករដ្ឋមន្ត្រីស៊ូដង់​ ទទួលមរណភាពដោយសារឆ្លង​ជំងឺកូវីដ១៩​

//s9.kh1.co/4e/4e08b5021b24080c186a91c8c6729fee4f0b33ce.webp
សង្គម

 ២៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

លោក អាល់ម៉ាឌី បានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ

ខាទូម៖ យោងតាមសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា មេដឹកនាំនយោបាយស៊ូដង់ និងជាអតីតនាយករដ្ឋមន្ត្រីស៊ូដង់លោក អាល់ម៉ាឌី បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ ៨៤ឆ្នាំ បន្ទាប់ពីបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសអារ៉ាប់រួម អស់រយៈពេលជាងបីសប្តាហ៍​ ដោយសារតែឆ្លង​ជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់​ថា លោក អាល់ម៉ាឌី បានក្លាយជានាយករដ្ឋមន្រ្តីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យចុងក្រោយបង្អស់របស់ប្រទេសស៊ូដង់ ហើយលោកត្រូវបានគេផ្ដួលរំលំនៅឆ្នាំ ១៩៨៩ ក្នុងរដ្ឋប្រហារយោធាដែលដឹកនាំដោយអតីតប្រធានាធិបតីលោក អូម៉ា អាល់បាសៀរ ដែលឡើងកាន់អំណាចបន្ទាប់។ ​សពរបស់លោក អាល់ម៉ាឌី ​នឹងត្រូវគេបញ្ចុះ​នាព្រឹកថ្ងៃសុក្រស្អែកនេះ នៅទីក្រុង ​Omdurman ប្រទេសស៊ូដង់៕

  លោក អាល់ម៉ាឌី
  លោក អាល់ម៉ាឌី
  លោក អាល់ម៉ាឌី ឆ្លងជំងឺកូវីដ១៩នៅស៊ូដង់ ហើយបញ្ជូនទៅព្យាបាលនៅអារ៉ាប់រួម
  លោក អាល់ម៉ាឌី ឆ្លងជំងឺកូវីដ១៩នៅស៊ូដង់ ហើយបញ្ជូនទៅព្យាបាលនៅអារ៉ាប់រួម
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T