អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ប្រសិនបើមានការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់

//s9.kh1.co/89/89ccdcc7f06df2c9429daa100469db5b64ad3432.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

យោធាអ៊ីស្រាអែលត្រូវបានបញ្ជារអោយត្រៀមកងកម្លាំងអាវុធជៀសវាងការផ្ទុះឡើងសព្វាវុធរបស់លោក Trump វាយប្រហារទៅលើអ៊ីរ៉ង់មុនពេលចាកចេញពីសេតវិមាន។

យេរូសាឡឹម៖  កងកម្លាំងការពារអ៊ីស្រាអែល​ថ្មីៗនេះ  ត្រូវបានធ្វើការណែនាំគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីត្រៀមខ្លួនទៅនឹងបាតុភូត ដែលអាមេរិកអាចវាយប្រហារទៅលើអ៊ីរ៉ង់ មុនពេលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់អាណត្តិថ្ងៃទី ២៥ ខែវិច្ឆិកា។ បន្ថែមពីនេះ ប្រភព​ព័ត៌មានដែលទទួលបាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឱ្យយោធារៀបចំការត្រៀមជាមុន ពីព្រោះដោយមានការព្រួយបារម្ភថា ​ស្ថានភាពធូរស្រាលគឺមិន​ងាយនឹងត្រឡប់មកដូចដើមវិញ ប្រសិនបើអាមេរិកវាយប្រហារអ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា កាលពីសប្តាហ៍មុនកាសែត New York Times បាន​រាយការណ៍ថា លោក ​ត្រាំ បានស្នើឱ្យមន្ត្រីក្រោមឱវាទរបស់លោក ដោយលើកឡើងពីផែនការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ​អំឡុងពេលប្រជុំមួយនៅការិយាល័យ​ Oval កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ជាមួយអ្នកប្រឹក្សាជាន់ខ្ពស់។ ប៉ុន្តែ គំនិតទាំងនោះត្រូវបោះបង់​ចោលទៅវិញ ដោយសារទីប្រឹក្សារបស់លោកគិតថា ការធ្វើបែបនេះនឹង​បង្កជាភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងនៅក្នុងតំបន់​​ ហើយអាចបង្ក​ឱ្យមានជម្លោះនិងបង្កជាបញ្ហាប្រឈមទៅនឹងនយោបាយការបរទេសដ៏ធ្ងន់ធ្ងរចំពោះប្រធានាធិបតីជាប់ឆ្នោត ចូន បៃដិន នៅពេលដែលលោកចូលកាន់តំណែង៕

សកម្មភាពកងយោងធាអ៊ីស្រាអែលនៅជិតព្រំដែនស៊ីរី​ ២០១៥
សកម្មភាពកងយោងធាអ៊ីស្រាអែលនៅជិតព្រំដែនស៊ីរី​ ២០១៥
យោធាអ៊ឺរ៉ងតម្រង់ជួលគ្នាមើលអ្នកស្ម័គ្រចិត្តចុះឈ្មោះបម្រើកងទ័ព
យោធាអ៊ឺរ៉ងតម្រង់ជួលគ្នាមើលអ្នកស្ម័គ្រចិត្តចុះឈ្មោះបម្រើកងទ័ព
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T