ព្រះពុទ្ធ​បដិ​មា​មួយ​អង្គ នៅ​រួត​បាកាណ​កំពូល​ប្រាសាទ​អង្គរ​វត្ត ​ត្រូវ​បាន​ជួស​ជុល​រួច​រាល់​

//s9.kh1.co/66/66ba5227aafdaba6aa6a2435612febdb1cd9be6b.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរនាខែវិច្ឆិកា ឆ្នាំ២០២០នេះ

ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរនាខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើ​តាម​​ការ​បញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។ ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឱ្យទម្ងន់​រូបសង្កត់ធ្ងន់លើបាតជើងក្រោម ដែលនាំឱ្យជើងក្រោមប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។

លោក សុភារិន្ទ បន្តថា៖ «ដើម្បីសង្គ្រោះបដិមាឱ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើលពី​ស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យមាន​បញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។ បច្ចុប្បន្ននេះ អ្វីដែលត្រូវធ្វើដំបូង គឺពង្រឹងជើងក្រោម ផ្លាស់ប្តូរទ្រនល់សម្រាប់​ទប់បដិមាឱ្យមានលំនឹងឡើងវិញ​ ដើម្បីកាត់បន្ថយកម្លាំងសង្កត់ទៅលើជើងទម្រ»។

«ចំពោះព្រះកាយបដិមា ក្រុមការងារបានប្រើវិធីសម្អាតស្ងួតដោយប្រើច្រាស ជក់ ទន់ៗបោសធូលី ក្តាំងធូលី សំបុក​ពីងពាង ឆ្កែង៉ាំងឱ្យស្អាត រួចហើយសម្អាតសើមដោយសម្អាតស្នឹមខ្មៅដែលបណ្តាលមកពីផ្សែងធូបទៀនរុំ កំណកក្តាំង​អំបិលនៅលើព្រះកាយ ព្រះភក្ត្រ និងព្រះកេស ដោយប្រើវត្ថុធាតុដើម្បីវិភាគថា តើជាតិអ្វីដែល​អាចសម្អាត​អំបិលបាន ពង្រឹងកន្លែងពុកផុយបាន ជាតិអ្វីអាចរក្សាពណ៌ដើមបាន»។

សូមរំឭកថា ព្រះពុទ្ធអង្គនេះ ដើមឡើយគឺនៅជាប់នឹងជញ្ជាំងបិទសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបានដាប់​ចេញពីជញ្ជាំងនៅក្នុងសម័យបារាំងប្រហែលឆ្នាំ១៩៤៣ ដើម្បីជីកកំណាយអណ្តូងកណ្តាល​តួបាកាណចុះទៅ​ក្រោម​ក្នុងបំណងស្រាវជ្រាវបុរាណវិទ្យា៕

រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T